ព័ត៌មានជាតិ
ពលរដ្ឋជាង ២០% នៅក្រុងបាត់ដំបងមានមុខរបរចម្បងជាកសិករ
ក្រុងបាត់ដំបងគឺជាមជ្ឈមណ្ឌលចំរុះផ្នែកនយោបាយ ពាណិជ្ជកម្ម វប្បធម៌។ ទីប្រជុំជនខេត្តភាគពាយ័ព្យនេះមានការអភិវឌ្ឍជាមួយហេដ្ឋារចនាសម័្ពន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ដែលជាមធ្យោបាយបម្រើឲ្យវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍រួមទាំងការថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានជាដើម។
ឥឡូវនេះកម្ពុជាថ្មីនឹងណែនាំពីភូមិសាស្រ្តខ្លះៗរបស់ក្រុងបាត់ដំបង។
ភូមិសាស្រ្តនិងប្រជាសាស្រ្តក្រុងបាត់ដំបង
ក្រុងបាត់ដំបងគ្របដណ្តប់លើផ្ទៃដីទំហំ ១១៧,៥៣ គីឡូម៉ែត្រការ៉ែ ចែកចេញជា ១០ សង្កាត់ មានពលរដ្ឋរស់នៅ ១៥២ ០២៧ នាក់។ នេះបើតាមទិន្នន័យឆ្នាំ ២០២១។
របាយការណ៍ប្រជាជនតាមបណ្តាសង្កាត់ទាំង ១០ មាន៖
១-សង្កាត់ទួលតាឯក មានប្រជាពលរដ្ឋចំនួន ១៨ ៧២៩នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៦៥៤ នាក់
២-សង្កាត់ព្រែកព្រះស្តេច មានប្រជាជនចំនួន ១៤ ៨៣៨នាក់ ក្នុងនោះស្ត្រីចំនួន ៧ ៧៩២ នាក់
៣-សង្កាត់រត្តន: មានប្រជាជនចំនួន ១៥ ១០៨នាក់ ក្នុងនោះស្ត្រី ៧ ៣៩០ នាក់
៤-សង្កាត់ចំការសំរោង មានប្រជាជនចំនួន ២០ ៤៧៤នាក់ ក្នុងនោះស្ត្រីចំនួន ១០ ២៣៨ នាក់
៥-សង្កាត់ស្លាកែត មានប្រជាជន ៨ ៨៩២នាក់ ក្នុងនោះស្ត្រី ៤ ៣២៤ នាក់
៦-សង្កាត់ក្តុលដូនទាវ មានប្រជាជនចំនួន ១០ ៥៧៦ នាក់ ក្នុងនោះស្ត្រីចំនួន ៥ ៥៣៦ នាក់
៧-សង្កាត់អូរម៉ាល់ មានប្រជាជនចំនួន ១១ ៩២៥នាក់ ក្នុងនោះស្ត្រីចំនួន ៦ ១៧៩ នាក់
៨-សង្កាត់វត្តគរ មានប្រជាជនចំនួន ១៩ ០១៧ នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៩៤២នាក់
៩-សង្កាត់អូរចារ មានប្រជាជនចំនួន ២០ ៤៩៧ នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៩១៣ នាក់
១០-សង្កាត់ស្វាយប៉ោ មានប្រជាជនចំនួន ២៣ ៥២៦ នាក់ ក្នុងនោះស្ត្រីចំនួន ១១ ៥៧៤ នាក់
បើយោងតាមទិន្នន័យពីមន្ទីរផែនការខេត្ត មុខរបររបស់ពលរដ្ឋក្នុងក្រុងប្រមាណ ២២,៩% ជាកសិករ ក្នុងនោះធ្វើស្រែមាន ១៤,៤០% ដាំដំណាំរយៈពេលវែងដូចជា មៀន ក្រូច ស្វាយ មានចំនួន ២,៥% ដាំដំណាំរយៈពេលខ្លីរួមមាន៖ អំពៅ ពោត សណ្តែក ល្ង មានចំនួន ២,៧% ដាំបន្លែមានចំនួន ២,២% នេសាទមានចំនួន ០,២% ចិញ្ចឹមសត្វមានចំនួន ០,៨% និងរកអនុផលព្រៃឈើមានចំនួន ០,១%។
ក្រុងបាត់ដំបងមានស្ទឹងសង្កែជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ការធ្វើកសិកម្ម។ បើតាមលោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ប្រជាជនប្រកបការងារសិកម្មមានរបាយខុសៗគ្នាទៅតាមតំបន់ដូចជានៅសង្កាត់អូរម៉ាល់ ៨០-៩០ ភាគរយជាកសិករ, សង្កាត់ចំការសំរោងមានប្រហែល ១០%, សង្កាត់ស្លាកែតនិងសង្កាត់ក្តុលដូនទាវមានប្រហែល ៥-១០%, សង្កាត់អូរចារនិងសង្កាត់វត្តគរប្រហែល ៤០% ក្រៅពីនេះសុទ្ធតែអាជីវករទាំងអស់។
លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបានដឹងដែរថា ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្រុងបាត់ដំបងត្រូវបានយកចិត្តទុកដាក់ ខណៈអាជ្ញាធរកំពុងសិក្សារៀបចំតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀតនៅក្នុងក្រុង ដើម្បីទាញកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើបាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan