Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងអនុក្រឹត្យអាកាសចរណ៍ស៊ីវិល ឈានដល់ការពិភាក្សាចុងក្រោយ

បានផុស

នៅ

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមទាំងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង​កិច្ចប្រជុំកម្រិតបច្ចេកទេសនៅទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។

សម្រាប់កិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងពិភាក្សាចុងក្រោយ វះកាត់លើចំណុចសេសសល់មួយចំនួនឱ្យបានដាច់ស្រឡះ ដោយរួមទាំងការរៀបចំរចនាសម្ព័ន្ធថ្មី ដើម្បីធានាសង្គតិភាព នីត្យានុកូលភាព គុណភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិសេសដើម្បីជៀសវាងកុំឱ្យមានការជាន់តួនាទី និងភារកិច្ច ឬសមត្ថកិច្ចក្រសួងស្ថាប័នផ្សេងទៀត ព្រមទាំងដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តមុខងារ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យអាកាសចរស៊ីវិល សម្រាប់ដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័តនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះធ្វើឡើងក្នុងគោលបំណង៖ ទី១. ដើម្បីស្របទៅនឹងបញ្ញត្តិនៃច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ទី២.ដើម្បីអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង និងពង្រឹងការអភិឌ្ឍសមត្ថភាព និងការកែទម្រង់ស្ថាប័នផងដែរ ទី៣.ដើម្បីដោះស្រាយនូវចំណុចខ្វះខាត ដែលរកឃើញដោយក្រុមសវនកររបស់អង្គការ ICAO ទី៤.ដើម្បីកែសម្រួលបំពេញបន្ថែម តួនាទីភារកិច្ច និងរបៀបរបបអនុវត្តការងារតាមនាយកដ្ឋានបច្ចេកទេស ឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និងទី៥. ដើម្បីរៀបចំប្រមូលផ្តុំរាល់បទប្បញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គភាពនានាចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដាក់ក្នុងអនុក្រឹត្យតែមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ភ្លើង​ឆេះព្រៃ​បំផ្លាញផ្ទះ​និង​ទ្រព្យ​សម្បត្តិនៅ Los Angeles​​​ ៥ថ្ងៃមកនេះ កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​ធានារ៉ាប់រង​នៅ​កាលីហ័្វរញ៉ា ឈឺក្បាល​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ឧស្សាហកម្មកាត់ដេរបង់ក្លាដែសស្ទុះងើបឡើងវិញ ប៉ុន្តែកម្មករនៅតែជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ

ព័ត៌មានជាតិ២៧ នាទីutes មុន

ជនជាតិខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាមានជាង៣០ម៉ឺននាក់

សេដ្ឋកិច្ច២៨ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងតភ្ជាប់គោល​ដៅ​ហោះ​ហើរថ្មីទៅជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបឆាប់ៗនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងសាធារណការព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកក្លែងបន្លំជាអ្នកផ្ដល់សេវារបស់ក្រសួង

Sokha Hotels

ព័ត៌មានពេញនិយម