ព័ត៌មានជាតិ
ថ្ងៃទី២០-២១ ខែកុម្ភៈខាងមុខ ក្រុមការងារវ៉ាក់សាំងក្រសួងការពារជាតិ នឹងទៅចាក់ជូនថ្នាក់ដឹកនាំកងទ័ពនៅខេត្តកោះកុង
នៅចុងសប្តាហ៍នេះ ក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រសួងការពារជាតិ នឹងបន្តចាក់វ៉ាក់សាំងជូនមន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន នៅក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅខេត្តកោះកុង ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចុះទៅពិនិត្យសកម្មភាពនោះ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។
លោកឧត្តមសេនីយ៍ អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រសួងការពារជាតិ នឹងបន្តចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន នៅក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងបំពេញភារកិច្ច នៅខេត្តកោះកុង ហើយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងនោះ។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន បានមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 កាលពីវេលាម៉ោងម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី៧ ខែកុម្ភៈ ហើយសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ចិននេះថា ជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំង២ (កម្ពុជា-ចិន) នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា ហើយថា ការទទួលបានវ៉ាក់សាំងពីប្រទេសចិន ដោយសារតែយើងមានកិច្ចសហប្រតិបត្តិការល្អ បើគ្មានកិច្ចសហប្រតិបត្តិការល្អទេ យើងនឹងពុំទទួលបានវ៉ាក់សាំង សម្រាប់ប្រជាជនយើងនៅថ្ងៃនេះទេ។
នៅថ្ងៃទី១០ ខែកុម្ភៈ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង SARS Cov-2 “Sinopharm” ដែលជាជំនួយរបស់ចិន ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មួយចំនួន ដែលត្រូវបានចាត់ទុកថា ជាអ្នកមានហានិភ័យខ្ពស់ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះ ត្រូវបានចែកជា៤ ទីតាំងផ្សេងគ្នា រួមមាន៖ ទី១, នៅមន្ទីរពេទ្យកាល់ម៉ែត ទី២, មន្ទីរពេទ្យព្រះអង្គឌួង ទី៣, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងទី៤, មន្ទីរពេទ្យកុមារជាតិ។ ចំណែកថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកេតុមាលា ហើយការអនុវត្តការចាក់វ៉ាក់សាំងនេះ ធ្វើឡើងតាមគោលការស្ម័គ្រចិត្ត។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ មានអ្នកបានចាក់វ៉ាក់សាំងរួចចំនួន២៦១១នាក់ (ស្រី៨៥៥នាក់) និងមានអ្នកដែលត្រូវគ្រូពេទ្យមិនអនុញ្ញាតចំនួន៦០៨ នាក់ (ស្រី៣៣៣ នាក់)៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល