Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ឱ្យពលរដ្ឋឈប់រំលោភយកដីព្រៃ តាមមេក្លោងញុះញង់ និងចាកចេញពីដីស្ថានីយស្ដារព្រៃឈើជាបន្ទាន់

បានផុស

នៅ

តាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តរតនៈគិរី  បានស្នើឱ្យប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេស អ្នកកំពុងទន្ទ្រាន និងអ្នកប៉ុនប៉ងទន្ទ្រាន ត្រូវតែបញ្ឈប់ការជឿលើមេក្លោង មេខ្យល់ ដែលអូសទាញ ញុះញង់ឲ្យចូលកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខុសច្បាប់ និងត្រូវតែចាកចេញជាបន្ទាន់ពីទីតាំងដីស្ថានីយស្តារព្រៃឈើឡើងវិញ។ ក្នុងករណីល្មើសការជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតតាមច្បាប់ដែលមានជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តបានចេញមកស្នើសុំទៅកាន់ប្រជាពលរដ្ឋបែបនេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តសង្កេតឃើញថា មានពលរដ្ឋ បានជឿលើមេក្លោង មេខ្យល់  ដែលញុះញង់ឱ្យទន្រានដី និងមានអ្នកប៉ុនប៉ងទន្រានដីព្រៃដោយខុសច្បាប់លើដីស្ថានីយស្ដារព្រៃឈើឡើងវិញដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ទីតាំងដីស្ថានីយស្តារព្រៃឈើឡើងវិញ ដែលស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរីនេះ  ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែកន្លងមកគេសង្កេត ឃើញថាមានសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីនេះដោយខុសច្បាប់។

នៅមុនការចេញសេចក្ដីជូនដំណឹងនាពេលនេះ ពោលគឺកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អភិបាលរងខេត្តរតនៈគិរី លោក ខ័ណ្ឌ ចំណន បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចម្រុះស្ថាប័នចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពកាប់បំផ្លាញទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិឯកជន នៅទីតាំងចំនួន ៤ ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។  

ជាលទ្ធផល សមត្ថកិច្ចជំនាញបានរកឃើញថា ទីតាំងទី១ ត្រង់ចំណុចទំពាំងកំភេន និយាមកាលេខ០៦៨៣២១០-១៥១៦៧៦៩ ទីតាំងទី២ ត្រង់ចំណុចជើងភ្នុំគ្រែខាងត្បូងនិយាមកាលេខ០៦៨២៨១៩-១៥១៧២៧៤ ទីតាំងទី៣ ត្រង់ចំណុចខ្នងភ្នុំគ្រែនិយាមកាលេខ០៦៨២៤៣៦-១៥១៩១៤៣ និងទីតាំងទី៤ ស្ថិតនៅជើងភ្នុំគ្រែខាងជើងនិយាមកាលេខ០៦៨២៣៣៩-១៥២០១៧៩ ត្រូវបានកាប់ទន្ទ្រានភាគច្រើនជាដីកាប់ទន្រានរានចាស់ និងថ្មី ប៉ុន្តែបច្ចុប្បន្នដីខ្លះ ត្រូវបានប្រជាពលរដ្ឋដាំដំឡូងមី ដីខ្លះទៀតដាំកៅស៊ូ ស្វាយចន្ទី ហើយត្រង់ទីតាំងទី៤ គឺមានពលរដ្ឋកសាងសាលាបុណ្យ ដោយមិនទាន់ប្រក់ដំបូល ថែមមានព្រះសង្ឃគង់នៅទីនោះ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៥៩ វិនាទី មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ៦ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម