ព័ត៌មានជាតិ
លោក ហេង សួរ រំលឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។
លោករដ្ឋមន្ត្រី បានថ្លែងរម្លឹកនូវខ្លឹមសារដ៏មានអត្ថន័យដូចនេះ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្នុងខេត្តកណ្តាល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ក្នុងការផ្តើមគំនិតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ហើយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺឥស្សរជនដែលបានអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះឱ្យមានភាពបត់បែន និងរស់រវើកដែលធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ រួមទាំងពលរដ្ឋទូទៅបានចូលរៀនវគ្គជំនាញបច្ចេកទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ក្រុមគ្រួសារក្រីក្រ ដែលនេះ គឺជាឱកាសដ៏ល្អបំផុតដើម្បីទទួលបានជំនាញជាក់លាក់ និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យមានភាពធូរធារ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បើគ្មានសម្តេចទាំងពីរនោះទេ ក៏យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅគ្មានឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅពេលនេះដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីភាពបត់បែននិងទន់ភ្លន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្តេចធិបតី បានណែនាំ និងគិតគូរដើម្បីសម្រួលដល់ការសិក្សារបស់សិក្ខាកាមដែលមានភាពបត់បែនដែលអាចសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ការសិក្សាវេនយប់ និងការសិក្សាថ្ងៃសៅរ៍-ថ្ងៃអាទិត្យដែលផ្តល់ភាពងាយស្រួលនិងជម្រើសជាច្រើនដល់សិក្ខាកាមអាចជ្រើសរើសទៅតាមបំណង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ឱ្យប្រកាន់នូវបាវចនារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺរៀនឱ្យចប់ ឱ្យចេះ ដើម្បីមានការងារធ្វើ៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង