ជីវិតកម្សាន្ដ
VJ អាឡាស្កូ ព្រួយចិត្តខ្លាំង ខណៈអ្នកម្តាយធ្លាក់ ខ្លួនឈឺធ្ងន់
ភ្នំពេញ ៖ តារាប្រុសរូបសង្ហាវីជេអាឡាស្កូ ខណៈអាជីពសិល្បៈហាក់ស្ងប់ស្ងាត់ ដោយសារបញ្ហាកូវីដ-១៩ នោះថ្មីៗនេះលោកក៏ស្រាប់តែបង្ហាញអារម្មណ៍ក្រៀមក្រំមិនសប្បាយចិត្ត ព្រោះអ្នកមានគុណ(អ្នកម្តាយ)បានធ្លាក់ខ្លួនឈឺធ្ងន់។
VJ អាឡាស្កូ បានរៀបរាប់ឲ្យដឹងដោយទឹកមុខក្រៀមក្រំថា សូមបួងសួងដល់គុណបុណ្យដែលពួកខ្ញុំកូនៗធ្វើកន្លងមកសូមវេរអនុមោទនាដល់អ្នកម្តាយខ្ញុំទាំងអស់ ឲ្យតែអ្នកម្តាយរឹងមាំ។ អ្នកម្តាយឆាប់ជា អ្នកម្តាយខ្ញុំជាស្ត្រីតស៊ូជាមួយកូនៗនិងជាស្ត្រីក្លាហ៊ាន អ្នកម្តាយត្រូវតែមើលថែចៅៗហើយកូនៗទៀត។
ប្រាប់កម្ពុជាថ្មីតាមទូរសព្ទវីជេ អាឡាស្កូ បាននិយាយទាំងអារម្មណ៍ក្តុកក្តួលថា គិតមកទល់ពេលនេះអ្នកម្តាយរបស់លោកបានធ្លាក់ខ្លួនឈឺមានរយៈពេលច្រើនខែមកហើយ តែ៥ជំងឺរបស់គាត់ទើបតែធ្ងន់ធ្ងរមួយរយៈចុងក្រោយនេះប៉ុណ្ណោះ។ លោកថាជំងឺម្តាយខ្ញុំកានតែធ្វើទុក្ខធ្ងន់ទើបកូនកាន់តែបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងផងដែរ។
តារាប្រុសរូបនេះបានបញ្ជាក់ទៀតថា បើតាមគ្រូពេទ្យបញ្ជាក់ថា ស្ថានភាពជំងឺម្តាយលោកមិនអាចវិលថយក្រោយនោះទេ គឺមានតែទៅមុខ ព្រោះជំងឺគាត់ច្រើនមុខដែលពិបាកក្នុងព្យាបាលដើម្បីឲ្យជាសះស្បើយដូចដើមវិញឡើយ។ វីជេ អាឡាស្កូ បន្ថែមថា បច្ចុប្បន្នម្តាយរបស់លោកកំពុងសម្រាកព្យាបាលនៅឯស្រុកកំណើតនាទឹកដីខេត្តកំពង់ឆ្នាំង៕
ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ