Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសឥណ្ឌាហាមមិនឱ្យលក់ស្ករកប្បាស បន្ទាប់ពីរកឃើញមានសារធាតុបង្កជំងឺមហារីក

បានផុស

នៅ

អជ្ញាធរនៅរដ្ឋមួយចំនួននៃប្រទេសឥណ្ឌា បានហាមឃាត់មិនឱ្យបន្តលក់ស្ករកប្បាស ឬ floss cotton candy ដែលឥណ្ឌាហៅឈ្មោះថា buddi-ka-baal ដោយសារបានរកឃើញថា ស្ករប្រភេទនេះអាចបណ្ដាលឱ្យកើតជំងឺមហារីក ។

រូបថត÷ BBC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នស្ករកប្បាស កំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជានៅទូទាំងសកលលោក ដោយសារតែរូបរាង និងភាពច្នៃប្រឌិតរបស់វា។ ជាទូទៅ នៅក្នុងប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀត ស្ករកប្បាសគេនិយមលក់នៅតាមទីសាធារណៈ ជាពិសេសនៅតាមសួនកម្សាន្ត ឬសួរសម្រាប់កុមារ ជាដើម ។ ហើយអំឡុងពេលនេះ អជ្ញាធរនៃរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌា កំពុងអនុវត្តបញ្ឈប់សកម្មភាពលក់ជាបណ្ដើរៗ ដោយសារតែគេបានរកឃើញមានសារធាតុបង្កជំងឺមហារីកម្យ៉ាង មាននៅក្នុងស្ករនេះ ។

យោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ នេះបានឱ្យដឹងថា ពីកាលពីសប្តាហ៍មុន រដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានអនុវត្តការហាមប្រាមមិនឱ្យលក់ស្ករកប្បាស បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍បានបញ្ជាក់ថា នៅក្នុងស្ករនេះ មានវត្តមាននៃសារធាតុបង្កមហារីក ឈ្មោះ Rhodamine-B ។

លោក P Satheesh Kumar មន្រ្តីសុវត្ថិភាពចំណីអាហារនៅទីក្រុង Chennai ក្នុងរដ្ឋ Tamil Nadu បានប្រាប់កាសែត The Indian Express ថា សារធាតុកខ្វក់នៅក្នុងស្ករគ្រាប់កប្បាស “អាចនាំឱ្យកើតមហារីក និងប៉ះពាល់ដល់សរីរាង្គទាំងអស់នៃរាងកាយ” ។ លោកបន្តថា ក្រុមរបស់គាត់ បានឆ្មក់ចូលទៅពិនិត្យមើលសកម្មភាព អ្នកលក់ស្ករកប្បាសនៅឆ្នេរមួយក្នុងទីក្រុងកាលពីសប្តាហ៍មុន ហើយបានរកឃើញថា ស្ករនេះបានផលិតដោយអ្នកលក់ឯករាជ្យ និងមិនបានចុះបញ្ជីរោងចក្រត្រឹមត្រូវនោះទេ។

ខណៈពេលដែលហាមឃាត់ស្ករកប្បាសនៅក្នុងរដ្ឋ Tamil Nadu រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Ma Subramanian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើនៅតែមានការប្រើប្រាស់ Rhodamine-B ក្នុង ការវេចខ្ចប់ ការនាំចូល ឬការបម្រើអាហារនៅក្នុងពិធីមង្គលការ និងព្រឹត្តិការណ៍សាធារណៈផ្សេងទៀត នឹងត្រូវផ្តន្ទាទោស នៅក្រោមសុវត្ថិភាពចំណីអាហារ និង ច្បាប់ស្តង់ដារ ឆ្នាំ ២០០៦។

សូមជម្រាបថា ការសិក្សា បានបង្ហាញថា សារធាតុគីមី Rhodamine-B ត្រូវបានគេប្រើប្រាស់សម្រាប់ផ្តល់ពណ៌ ពន្លឺ ដើម្បីលាបលើវាយនភ័ណ្ឌ ប្រើលើគ្រឿងសំអាង និងទឹកថ្នាំ។ សារធាតុគីមីនេះ អាចបង្កើនហានិភ័យនៃជំងឺមហារីក ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម