ព័ត៌មានជាតិ
ពិព័រណ៍រូបថត “ភ្នំក្រវាញជារៀងរហូត” បង្កើនស្មារតីពលរដ្ឋចូលរួមការពារព្រៃរងទឹកភ្លៀងធំបំផុតនៅអាស៊ីអាគ្នេយ៍
ពេលយើងឮពាក្យ ”ព្រៃឈើ” យើងនឹកឃើញរុក្ខជាតិខៀវស្រងាត់ ដើមឈើខ្ពស់ៗ សត្វស្លាបយំចេបៗ សម្រែកសត្វព្រៃឮសូរទ្រហឹងអឺងកង ដំណើរកាត់ព្រៃ និងស្រូបខ្យល់អាកាសបរិសុទ្ធ។
តំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
ព្រៃឈើផ្តល់ភាពត្រជាក់ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជួយការពារទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ សំខាន់បំផុតវាស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ផ្តល់មកវិញនូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន។ វាក៏ជាជម្រករបស់ជនជាតិដើមភាគតិច ដែលរស់នៅអាស្រ័យផលពីព្រៃឈើនេះ។ នេះបើតាមនាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលជាអង្គការមួយកំពុងចូលរួមការពារព្រៃឈើនៅតំបន់ជួរភ្នំក្រវាញតាំងពីឆ្នាំ ២០០១។
ដើម្បីបង្កើនការយល់ដឹងបន្ថែមពីតំបន់ព្រៃឈើជួរភ្នំក្រវាញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រកាសរៀបចំពិពណ៌រូបថតដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានវត្តមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery លោកស្រី ជូលី ហ្កាលែត នាយកប្រតិបត្តិអង្គការសម្ព័ន្ធសត្វព្រៃបានគូសបញ្ជាក់ថា ពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត” រៀបចំឡើងក្រោមកិច្ចសហការជាមួយ Murals for Cambodia (MFC)។ ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការរស់នៅរបស់ប្រជាជនជុំវិញតំបន់នោះ។
ដោយមានការគាំទ្រពីក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះការពារផ្ទាល់តំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧ លានហិកតា គោលបំណងការពារនិងអភិរក្សព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
លោកស្រី ជូលី ហ្កាលែត បញ្ជាក់បន្ថែមថា «ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។ ព្រៃឈើបាត់បង់ដោយសារភ្លើងឆេះនិងការកាប់រាន ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ»។
លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery ជាដៃគូសហការរៀបចំពិព័រណ៌បានបញ្ជាក់ថា នេះជាឆ្នាំទីពីរសម្រាប់ពិព័រណ៍រៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ។
បើតាមលោក FONKi តាមរយៈពិព័រណ៌នេះជាកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាសហគមន៍ បណ្តុះស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា។
ថ្លែងនៅក្នុងសន្និសីទនោះដែរ លោកស្រី ជូលី ហ្កាលែត នាយកប្រតិបត្តិអង្គការសម្ព័ន្ធសត្វព្រៃក៏បានបញ្ជាក់ពីគម្រោងនាំយកមកវិញនូវវត្តមានសត្វខ្លាធំមករស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ។
លោកស្រីឲ្យដឹងថា ពិព័រណ៍នេះក៏នឹងផ្សព្វផ្សាយអំបូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ ហើយអប់រំអ្នកទាំងអស់គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅក្នុងជម្រកព្រៃធម្មជាតិ ដោយគ្មានការបរបាញ់និងដាក់អន្ទាក់ចាប់សត្វព្រៃ។
ពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត”” នឹងរៀបចំឡើងពីថ្ងៃ ២៣ កុម្ភៈដល់ ១៨ មីនា នៅ Factory Phnom Penh ដែលមានការដាក់តាំងបង្ហាញរូបថតដើមទេសភាពស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ សត្វព្រៃ ជីវចម្រុះផ្សេងៗរួមទាំងប្រជាជនរស់នៅជុំវិញ៕
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់