Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា ចាត់ទុកសិល្បៈជា ដួងព្រលឹងជាតិ

បានផុស

នៅ

តារា​ចម្រៀងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសអ្នកនាង ម៉េង កែវពេជ្ជតា គិត​មក​ដល់​បច្ចុប្បន្ន​បានចូល​បម្រើ​ផ្នែក​វិស័យ​ចម្រៀងមានរយៈ​ពេលយូឆ្នាំមកហើយ ខណៈ​ប្រជា​ប្រិយភាព​ និង​ទឹក​ដម​សម្លេង​នៅ​តែដក់​ក្នុង​បេះដូង​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានគេមើលឃើញថាជា តារាស្រី​រៀមច្បង​ដែលមាន​ទេពកោសល្យ សម្លេង​ពិរោះ​រណ្តុំ​ចិត្ត​ពីធម្មជាតិ បំពេរ​អារម្មណ៍​អ្នកស្តាប់​មិនចេះជិនណាយ។ ត្រង់ចំណុង​នេះ​ដែរ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចាត់​ទុកថាសិល្បៈ​គឺជាជំនាញ​ទេវតា​ប្រទាន​ សិល្បៈ​គឺដួង​ព្រលឹងជាតិ​ ។

កំពូល​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បានលើក​ឡើងថា ចាស់​មិនមែន​ជា​សត្រូវ​នៃ​សិល្បៈ​អ្វីដែលជា សត្រូវសិល្បៈ​ពិតប្រាកដនោះ គឺភាពច្រំ​ដែល​សូម​កុំចាត់ទុក​ធនធានសិល្បៈ​ដូចជា​ស្លឹកចេក ឬ​ក្រដាស​ខ្ចប់ចេកចៀនប្រើហើយគ្រវាត់ចោល​ឲ្យសោះ​សិល្បៈ​ គឺជាជំនាញទេវតាប្រទាន​សិល្បៈ​គឺ​ជា​ដួងព្រលឹងជាតិ​។

ម៉េង កែវពេជ្ជតា បានបន្ថែមថា សូមអរគុណ​ម្ចាស់​ឧបត្ថមកម្មវិធី​ អរគុណផលិត​ករ​ អរគុណ​ពិធីការនី​ ពិសេសបំផុត​ អរគុណ​បងប្អូនពុកម៉ែពូមីង​ហ្វ៊ែន​ៗ​ដែល​បានផ្តល់នូវការគាំទ្រ ពេជ្ជតា ក៏ដូចជា​ក្រុមគ្រួសារសិល្បៈ​របស់នាងខ្ញុំ​ និងជួយ​ការពារនាង​ខ្ញុំក្នុងការតស៊ូមតិ​ដើម្បីការពារធនធានសិល្បៈ និងការពារសិល្បៈ​។

ជាការពិត​ណាស់អ្នកនាង ម៉េង កែវពេជ្ជតា ថ្វី​ត្បិតតែ​បច្ចុប្បន្នមាន​វ័យរៀង​ច្រើន​បន្តិច​ក្តី តែ​តារាស្រី​រូបនេះ​នៅ​រក្សា​បាន​ការគាំទ្រ និង​មានប្រជាប្រិយភាព​សម្រាប់ទីផ្សារ​ចម្រៀង​គ្រប់​មជ្ឈដ្ឋាន​ពោល​គឺ​ទទួលបានការ​គាំទ្រ​ទាំង​មនុស្សវ័យ​ចំណាស់ និង​មិត្តៗយុវវ័យផង​ដែរ ខណៈ​អ្នកនាង​ត្រូវបានគេ​ចាត់ទុកដែរថា​ជារាជនី​សម្លេងពិរោះរណ្តុំចិត្ត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម