Connect with us

ព័ត៌មានជាតិ

លោក​ ស៊ុន ចាន់ថុល នឹង​ធ្វើ​ដំណើរទៅ​អាមេរិក​​គោះទ្វារទាក់ទាញវិនិយោគិន​អាមេរិក​មក​កម្ពុជា

បានផុស

នៅ

លោក ស៊ុន ចាន់ បាន​បង្ហាញ​ពី​គោលបំណង​ទាក់ទាញ​វិនិយោគិន​អាមេរិក​មកកម្ពុជា ក្នុងពេល​ដែល​លោក​​ប្រកាស​នឹង​​ធ្វើ​ដំណើរទៅ​គោះទ្វារ​អ្នក​វិនិយោគក្នុងទឹកដីប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ ១ អាមេរិក​ក្នុងពេលឆាប់ៗខាង​មុខ​នេះ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) លោក​ឧបនាយករដ្ឋមន្ត្រីបានជម្រាបជូន​ព័ត៌មានដល់គណៈប្រតិភូអំពីគម្រោងគោះទ្វាវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់ទឹកដី​សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀតវិនិយោគិនរបស់អាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកទាក់ទង​ការ​វិនិយោគនៅកម្ពុជា​ លោក ស៊ុន ចាន់ថុល ដែលកំពុង​ដឹកនាំជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ផង​នោះ​បាន​ជម្រាប​​ដល់លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាអំពី​ទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយ​មានការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំ​គម្រោង​វិនិយោគ​តាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ដែល​មានសមាជិកប្រមាណ ២៤០ ក្រុមហ៊ុន ដែល​ក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាជាសមាជិក​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម