Connect with us

កីឡា

Dani Alves ត្រូវបានកាត់ទោសជាប់ពន្ធនាគារ៤ឆ្នាំកន្លះពីបទរំលោភផ្លូវភេទ

បានផុស

នៅ

អតីតកីឡាករបាល់ទាត់របស់ក្លិប Barcelona និងជម្រើសជាតិប្រេស៊ីល Dani Alves ត្រូវបានរកឃើញមានពិរុទ្ធពីបទបៀតបៀនផ្លូវភេទនារីម្នាក់នៅក្នុងក្លិបរាត្រីនៅទីក្រុង Barcelona ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យសារព័ត៌មានរបស់តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការក្រុង Barcelona ដែលជាកន្លែងសវនាការបានធ្វើឡើងកាលពីដើមខែនេះបាននិយាយថា មានភស្តុតាង​ចំពោះ​ករណីនេះមិនមែនជាការយល់ព្រមនោះ។

សេចក្តីថ្លែងការណ៍បាននិយាយថា ៖«ការកាត់ទោសពិចារណាថា វាត្រូវបានបង្ហាញថាជនរងគ្រោះមិនយល់ព្រមហើយថាមានភស្តុតាងបន្ថែមលើសក្ខីកម្មរបស់ដើមបណ្តឹងដើម្បីពិចារណាលើការរំលោភ»។

Alves វ័យ ៤០ឆ្នាំត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍នៅក្លិបរាត្រី Barcelona នៅចុងខែធ្នូ ឆ្នាំ២០២២ ហើយរុបគេត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារបណ្តោះអាសន្នចាប់តាំងពីពេលនោះមក។ លោកបានទទូចក្នុងអំឡុងពេលសវនាការថា ទំនាក់ទំនងផ្លូវភេទគឺជាការព្រមព្រៀង។

នៅក្នុងសេចក្ដីសម្រេចនៃការកាត់ទោសទំហំ​៦១ទំព័រ អង្គ​ចៅក្រម​៣​រូបបានសរសេរថា ពួកគេ “បានពិចារណាលើភស្តុតាង​ពី​ជនជាប់ចោទបានចាប់ដើមបណ្តឹងភ្លាមៗ បោះនាងទៅលើឥដ្ឋ និងរារាំងនាងមិនឱ្យផ្លាស់ទី” ដើម្បីអនុវត្តការរំលោភផ្លូវភេទ។

កីឡាករ Dani Alves នៅក្នុង​សវនាការ

តុលាការក៏បានបញ្ជាឱ្យ Alves បង់ប្រាក់ ១៦២,៧០០ដុល្លារ ដល់ស្ត្រីរូបនេះជាការខូចខាត។ មេធាវីរបស់ Alves លោក Inés Guardiola បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា អតីត​កីឡាករ Barça នឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។

Alves បានឈ្នះពានក្នុងស្រុកក្នុងប្រទេសអេស្ប៉ាញ អ៉ីតាលី និងបារាំង។ គេក៏បានឈ្នះពានរង្វាន់ Champions League ចំនួន​៣ជាមួយ Barcelona ផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuter

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម