Connect with us

ព័ត៌មានជាតិ

រោងចក្រធុនធ្ងន់ បង្កើតថ្មីចំនួន ២៤១ ខណៈបិទទ្វារចំនួន ៩៨ នៅឆ្នាំ ២០២៣

បានផុស

នៅ

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញថា នៅឆ្នាំ២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើន​ចំនួន​១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់ដែលកំពុង​ដំណើរ​ការ​ទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១.០៤០.៣៣៣ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលលើកឡើងថា ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤% ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លាន​​ដុល្លារ (៣,៣៥%) បើធៀបនឹងឆ្នាំ២០២២។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើងថា៖ វិស័យឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវ​បាន​ចាត់​ទុក​​ជា​កម្លាំង​ចលករ​មួយក្នុងការ​ជំរុញ​ដល់​​កំណើន​សេដ្ឋ​កិច្ច​ ដោយបានដើរតួ​នាទី​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​បង្កើត​ការ​ងារ​ និងបង្កើន​ប្រាក់​ចំណូល​ជូន​​ប្រជា​ជន​កម្ពុជា​​។

លោកថា វិស័យនេះ កំពុងមានការអភិវឌ្ឍឈាន​ទៅ​មុខ​ប្រកបដោយថាមវន្ត មាន​លក្ខណៈ​ចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និង​សង្គម​ខ្ពស់ ហើយពង្រីកបាននូវ​អន្តរកម្ម​សេដ្ឋ​កិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញ​សមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួត​ប្រជែង​របស់​​កម្ពុជា ទាំងនៅក្នុង​តំបន់ និងនៅលើ​ពិភព​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

កម្ពុជា ធ្វើការធ្ងន់ប៉ះ សិង្ហបុរី ល្ងាចនេះដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម

ព័ត៌មានជាតិ៨ នាទីutes មុន

អង្គការសង្គមសុីវិលនៅកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ

ព័ត៌មានជាតិ២១ នាទីutes មុន

១១ ខែ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក ស្លាប់-របួសជាង ២៤០ នាក់ និងប៉ះពាល់ផ្ទះជាង ៥ ៥០០ ខ្នង

ចរាចរណ៍៣៩ នាទីutes មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៤០ នាទីutes មុន

មហាជនស្ងើចសរសើរ Teaser បទថ្មី សុខ សម្បត្តិ ដែលច្នៃបន្ថែមឧបករណ៍ខ្មែរ ៤មុខ ពិរោះរណ្ដំ សាទរកម្ពុជា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

បច្ចេកវិទ្យា១៧ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម