Connect with us

ចរាចរណ៍

អ្នកបើករថយន្ដLamborghiniបង្កគ្រោះថ្នាក់មានកម្រិតជាតិអាល់កុល ០.៨៦ គ្រោងបញ្ជូនទៅតុលាការ

បានផុស

នៅ

បុរសជនជាតិចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅបណ្ដោយផ្លូវសហព័ន្ធរុស្សីដែលបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានជាតិអាល់កុលកម្រិត ០.៨៦ ខណៈសមត្ថកិច្ចកំពុងកសាងសំណុំរឿងគ្រោងបញ្ជូនទៅតុលាការអនុវត្តនិតិវិធី។ នេះបើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សំ វិច្ឆិកា ជនជាតិចិនដែលបើករថយន្ដបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ហើយព្យាយាមបើករត់គេចនោះ មានឈ្មោះ Fu Zhong Hua ភេទប្រុស អាយុ៣៨ឆ្នាំ បើករថយន្ដម៉ាក Lamborghini រួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងប្រជាពលរដ្ឋប្រដេញចាប់បានក្រោយពីបង្កគ្រោះថ្នាក់បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងជំនាញនាំខ្លួនជនបង្កមកការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនិតិវិធី។

គួរជម្រាបជូនថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យបុរសម្នាក់ដែលជាអ្នកដឹកជញ្ជូនតាមអនឡាញបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូតាមដងផ្លូវ ក៏ត្រូវបានរថយន្តស៊េរីទំនើបម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិនឈ្មោះ Fu Zhong Hua  បើកបរក្នុងល្បឿលឿនបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន។

សពជនរងគ្រោះឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើក៏ត្រូវបានរថយន្តបុកពីក្រោយតែម្ដង។

បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានរួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយធ្វើការឃាត់ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបម្រុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកជំនាញប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះនិងរថយន្តបង្កគេឃើញសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម