Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅចិន រថយន្តជាង១០០គ្រឿង បុក ត កន្ទុយគ្នា

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ CCTV បានរាយការណ៍នៅថ្ងៃសុក្រទី២៣ខែកុម្ភៈថា រថយន្តជាង១០០គ្រឿងបានបុកតកន្ទុយគ្នាលើផ្លូវហាយវេមួយក្នុងទីក្រុង Suzhou ប្រទេសចិន។

(រូបថត៖ BNN)

ហេតុការណ៍នេះកើតឡើង ចំពេលទីក្រុងខាងលើ ជួបអាកាសធាតុចុះត្រជាក់ខ្លាំងនិងមានធ្លាក់ព្រឹលថែមទៀត ធ្វើឲ្យផ្លូវពោរពេញដោយទឹកកក រអិល ប៉ុន្តែគេមិនដឹងច្បាស់ទេថាតើ មូលហេតុពិតនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្វី។

ទូរទស្សន៍រដ្ឋ CCTV និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បានបញ្ចេញរូបភាពរថយន្តបុកគាបជាប់គ្នា ហើយថែមទាំងមានកម្ទេចកម្ទីរាយប៉ាយពេញដងផ្លូវថែមទៀត។

(រូបថត៖ Cedar News)

ក្នុងហេតុការណ៍នោះដែរ តាមការឲ្យដឹងពីប៉ូលិសចរាចរណ៍, មិនមាននរណាម្នាក់បាត់បង់ជីវិតទេ ប៉ុន្មានមនុស្ស៣នាក់បានរងរបួស ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ 

សូមបញ្ជាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ តំបន់មួយចំនួននៃប្រទេសចិន បានរងការវាយប្រហារដោយរលកត្រជាក់ ព្យុះព្រឹល និងធ្លាក់ទឹកកក ដែលប៉ះពាល់ដល់ការដឹកជញ្ជូនខណៈមនុស្សរាប់លាននាក់ សម្រុកទៅស្រុកកំណើតវិញ ក្រោយកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសប្តាហ៍នេះទៀតសោត រដ្ឋាភិបាលក៏បានបង្កើនការឆ្លើយតបជាបន្ទាន់ ចំពោះអាកាសធាតុត្រជាក់ផងដែរ ហើយចាប់ផ្តើមផែនការជាច្រើនសម្រាប់ជួយសម្រួលដល់ការដឹកជញ្ជូន ការផ្គត់ផ្គង់ និងអគ្គិសនីនៅក្នុងខេត្តនិងទីក្រុងនានា រួមមានជាដើម Beijing, Hebei, Shanxi, Anhui និង Hubei។

ពាក់ព័ន្ធអាកាសធាតុត្រជាក់នេះដែរ សីតុណ្ហភាពក្នុងតំបន់ Xinjiang ចុងភាគខាងលិចប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរយៈពេល៦៤ឆ្នាំ ពោលគឺ ធ្លាក់ដល់ -៥២.៣ អង្សាសេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, សីតុណ្ហភាពកាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈនៅទីប្រជុំជន Tuerhong នៃស្រុក Fuyun គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត តាំងពីកំណត់ត្រាចាប់ផ្តើមក្នុងតំបន់ Xinjiang ពោលគឺបំបែកកំណត់ត្រាចាស់ -៥១.៥អង្សាសេនៅថ្ងៃទី២១ខែមករាឆ្នាំ១៩៦០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សីតុណ្ហភាព នៅភាគខាងលិចប្រទេសចិន ធ្លាក់ចុះដល់ -៥២.៣ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

និន្នាការ​ពលរដ្ឋ​ម៉ាឡេស៊ីទៅធ្វើការ​នៅសិង្ហបុរី​កើនឡើង ដោយសារតែ​ប្រាក់ខែ​ថ្លៃ​ អាច​សន្សំទុកពេលចូលនិវត្តន៍

ចរាចរណ៍១១ នាទីutes មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋឈប់ប្រើកម្ចីអនឡាញ រួមទាំងកម្ចីពីជនជាតិឥណ្ឌា

ព័ត៌មានជាតិ១៧ នាទីutes មុន

នៅមណ្ឌលគិរី មេឃុំ១រូបប្រាប់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវថា ត្រូវធ្វើផ្លូវឱ្យត្រូវតាមបច្ចេកទេស បើខុសនឹងត្រូវឱ្យឈប់ធ្វើភ្លាម

ព័ត៌មានជាតិ៣៤ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាសំណងរាប់លានដុល្លារមិនស្មើអាយុជីវិតមនុស្សទេតែនេះជា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម