Connect with us

ព័ត៌មានជាតិ

ស្រះកណ្ដាលព្រៃក្លាយ​ជា​ទី​អាស្រ័យសត្វព្រៃជាច្រើន​ប្រភេទ​​នៅឧទ្យានឫស្សីត្រឹប

បានផុស

នៅ

ស្រះដែលជា​អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈលោក លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានក្លាយជា​ទីអាស្រ័យរស់នៅរបស់សត្វព្រៃជាច្រើនប្រភេទ ហើយក៏​បានជួយ​បញ្ចៀស​ការ​ប៉ះពាល់​ដល់​អ្នក​ភូមិពីការ​រុករាន​របស់​សត្វព្រៃ​មួយ​ចំនួន​ផង​ដែរ។

ប៉ុន្មានម៉ោង​មុននេះ ​លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា​បាន​សរសេរ​សំណេរ​ផុស​លើ​ហ្វេស​បុក​ជុំវិញ​​​គំនិត​ជីកស្រះកណ្តាល​ព្រៃ​នេះថា «នៅពេលដែល​ខ្ញុំលើកឡើង​ពីគំនិតជីកស្រះនេះ មានមនុស្សមួយចំនួនលើកឡើងថា បណ្ឌិត​គ្មានចក្ខុវិស័យ ជីកស្រះកណ្ដាលព្រៃ តើ​បានប្រយោជន៍​អ្វី»។.

ប៉ុន្តែ​ពេលនេះ បើ​តាម​លោក សុខ ទូច គ្រប់គ្នា​បានដឹងនិងឃើញច្បាស់ថា សត្វឈ្លូស ប្រើស ជ្រូកព្រៃ ទន្សាយ ទាទឹក និង​សត្វព្រៃទាំងអស់បានមកផឹកទឹកអាស្រ័យនៅនឹងស្រះនេះ លែងមានសត្វរត់ចូលភូមិដើម្បីរកទឹកផឹក ហើយត្រូវមនុស្ស​ចោទ​​ថាចង្រៃវាយសម្លាប់សត្វទាំងនោះទៀតហើយ ព្រោះស្រះនេះបានផ្ដល់ទឹក និងឱ្យសត្វព្រៃនៅឧទ្យានរាជបណ្ឌិត្យ​សភា​​កម្ពុជា តេជោសែន ឫស្សីត្រឹប រស់នៅអាស្រ័យបាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម