Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់ឲ្យអាមេរិក ឈប់យកកោះតៃវ៉ាន់ ធ្វើឧបករណ៍ដើម្បីទប់ទល់ជាមួយខ្លួន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយកាលពីថ្ងៃសុក្រទី២៣ខែកុម្ភៈថា រដ្ឋាភិបាលទីក្រុងប៉េកាំង សូមអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លែងបំពាក់អាវុធដល់តៃវ៉ាន់ ហើយបញ្ឈប់ការបង្ករឿងដោយប្រើកោះនេះ ធ្វើជាឧបករណ៍ដើម្បីទប់ទល់ចិន។

លោក Zhang Xiaogang (រូបថត៖ ក្រសួងការពារជាតិចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះកើតឡើង បន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) ប្រកាសថា ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់អាវុធតម្លៃ ៧៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់។

ពាក់ព័ន្ធបញ្ហានេះ លោក Zhang បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន Xinhua ថា “យើងជំរុញឲ្យសហរដ្ឋអាមេរិក គោរពម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ដោយបញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់ និងទំនាក់ទំនងយោធាវ៉ាស៊ីនតោន-តៃប៉ិ, ការបំពាក់អាវុធដល់តៃវ៉ាន់តាមគ្រប់មធ្យោបាយ និងសកម្មភាពបង្កហេតុនានា។ បញ្ហាតៃវ៉ាន់គឺជាបន្ទាត់ក្រហមទីមួយ ក្នុងទំនាក់ទំនងចិន-អាមេរិក ដែលមិនត្រូវឆ្លងកាត់ឡើយ ហើយការបំពាក់អាវុធដល់កោះនេះគឺជាល្បែងដ៏គ្រោះថ្នាក់”។

លើសពីនេះ លោកអះអាងថា ចិននឹងចាត់វិធានការម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

លោកស្រី Nancy Pelosi ពេលបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ (រូបថត៖ AP)

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន បានឈានដល់ចំណុចខ្ពស់ក្នុងខែសីហាឆ្នាំ២០២២ បន្ទាប់ពីប្រធានរដ្ឋសភាអាមេរិកគឺលោកស្រី Nancy Pelosi ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ថ្វីបើមានការព្រមានមិនដាច់ពីមាត់ពីទីក្រុងប៉េកាំង ប្រឆាំងនឹងដំណើរទស្សនកិច្ចនេះក៏ដោយ។

ពេលនោះ ទីក្រុងប៉េកាំងបានថ្កោលទោសដំណើររបស់លោកស្រី Pelosi ដោយចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយក៏ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ផលិតមីស៊ីល ៥០ គ្រាប់ក្នុងតម្លៃ ៦៨.៤ លានដុល្លារឲ្យ តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តមេដឹកនាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម