Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចង់ធ្វើដូច ថៃ លើកលែងទិដ្ឋាការភ្ញៀវទេសចរមកពីប្រទេសអ្នក​មាន

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានណែនាំទៅដល់ភ្នាក់ងារអន្តោប្រវេសន៍ឲ្យថ្លឹងថ្លែង និងពិចារណាលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីបណ្ដាប្រទេសអ្នកមាន ឲ្យស្នាក់នៅ ឬចូលលេងកម្សាន្តក្នុងរយៈពី ៦ ទៅ ១២ ខែ ដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន VN Express នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសេចក្ដីណែនាំមួយកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីលើកឡើងថា បច្ចុប្បន្នបញ្ជីប្រទេសដែលវៀតណាមបម្រុងនឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសអ្នកមានដើម្បីចូលលេងកម្សាន្តវៀតណាម បានពង្រីកដល់ ១៣ ប្រទេស ហើយក្នុងនោះមានដូចជា ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស ។

ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានណែនាំដល់ទីភ្នាក់ងារនានាឲ្យពិចារណាលើការចេញទិដ្ឋាការរយៈពេលវែងពី ១២ ទៅ ៣៦ ខែ ក្នុងមុខព្រួញទាក់ទាញអ្នកចូលនិវត្តន៍បរទេសដែលមានទ្រព្យធនមកពីអឺរ៉ុប អាស៊ីឦសាន អាមេរិកខាងជើង ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួនទៀត ឲ្យមកស្នាក់អាស្រ័យនៅក្នុងប្រទេសវៀតណាមផងដែរ ។

ទន្ទឹមនោះ ការដាក់ចេញគោលការណ៍លើកលែងទិដ្ឋាការរបស់វៀតណាមនៅពេលនេះគឺកើតមានឡើងនៅក្នុងបរិបទដែលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា ប្រទេសថៃ និងម៉ាឡេស៊ីសុទ្ធតែបញ្ឆេះការប្រជែងទេសចរណ៍ក្នុងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសពីប្រទេសចិន ជាមួយនឹងគោលនយោបាយគ្មានទិដ្ឋាការនេះឯង ។

បច្ចុប្បន្នវៀតណាមបានលើកលែងទិដ្ឋាការរយៈពេល ៣ ខែសម្រាប់អ្នកធ្វើដំណើរមកពី ២៥ ប្រទេស ខណៈម៉ាឡេស៊ីលើកលែងទិដ្ឋាការចំនួន ១៦២ ប្រទេស, សិង្ហបុរី ១៥៧ ប្រទេស, ហ្វីលីពីន ៦៨ ប្រទេស និងថែលើកលែងទិដ្ឋាការចំនួន ៦៤ ប្រទេស ។

គួរបញ្ជាក់ថា វៀតណាមកើបបានភ្ញៀវទេសចរបរទេសចំនួន ១២.៦ លាននាក់កាលពីឆ្នាំមុន ឬប្រហែល ៧០ ភាគរយនៃកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ហើយប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី គឺជាប្រភពនៃភ្ញៀវទេសចរដ៏ធំបំផុត ខណៈនៅឆ្នាំ ២០២៤ នេះវិញ វៀតណាមដាក់​គោលដៅទាញអ្នកទេសចរបរទេស​ ១៨ ​លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ២ ឆ្នាំនៃភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ៖ លោក ហ្សេលេនស្គី កាន់តែដុនដាប ឯលោក ពូទីន មានទឹកមាត់លេបច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម