ជីវិតកម្សាន្ដ
លោក សុះ ម៉ាច អះអាងគ្មានចេតនាត្រឡប់មកឈរឈ្មោះជាប្រធានសមាគមសិល្បៈវិញទេ
អតីតប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិលោក សុះ ម៉ាច បានបញ្ជាក់ជំហរថា លោកគ្មានចេតនាវិលត្រឡប់ឈរឈ្មោះជាប្រធានសមាគមវិញទេប៉ុន្តែបេះដូងឆន្ទ:មនសិការ ស្រឡាញ់សិល្បៈវប្បធម៌ជាតិនិងអ្នកសិល្ប:ដូចគ្នា។

ការចេញមុខបញ្ជាក់របស់តារាចម្រៀងលោក សុះ ម៉ាច ខាងលើនេះ បន្ទាប់ពីមានមហាជនអ្នកគាំទ្រ ក៏ដូចជាសិល្បករ-សិល្បការិនីមួយចំនួនបានជម្រុញលើកទឹកចិត្តឲ្យលោកឈរឈ្មោះបន្តធ្វើជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីក្រោយពេលអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរអាណត្តិបច្ចុប្បន្នបានប្រកាសបញ្ចប់អាណត្តិពីប្រធាន«សមាគមសិល្បករខ្មែរ» ដែលកំពុងត្រៀមរៀប ចំការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំ២០២៤។

លោក សុះ ម៉ាច បានលើកឡើងបែបនេះថា“ខ្ញុំសូមអរគុណណាស់ដែលភ្ជាប់ឈ្មោះជាបេក្ខ ភាពឈរជាប្រធានសមាគមសិល្ប:អាណត្តិថ្មីតែខ្ញុំសូមទោសផង ខ្ញុំគ្មានចេតនាត្រឡប់ជាប្រធានវិញទេខ្ញុំគ្មានធនធានមា នតែបេះដូងឆន្ទ:មនសិការ ស្រឡាញ់សិល្បៈវប្បធម៌ជាតិនិងអ្នកសិល្ប:ដូចគ្នានិងការលះបង់តែប៉ុណ្ណោះ “។
តារាចម្រៀងជើងចាស់លោកសុះ ម៉ាច បានបន្ថែមថា សម្រាប់អាណត្តិនេះពុំមានឈ្មោះលោកទេ បេក្ខភាពស័ក្តិសមមានច្រើនណាស់ដែលជា ក្តីសង្ឃឹមសម្រាប់ជ្រោមជ្រែងសមាគមសិល្បករខ្មែរឱ្យដំណើរការប្រក បដោយភាពជោគជ័យសកម្មភាពដែលជាតម្លៃសម្រា ប់វិស័យសិល្ប:ជាតិនិងសង្គមសិល្ប:ដែលត្រូវការភា ពកក់ក្តៅ។
គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិនិងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលប ច្ចុប្បន្ន។លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិ ល្ប:ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោក តាសុះ ម៉ាត់តារាចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទស វត្សរ៍ឆ្នាំ៦០-៧០៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង