ជីវិតកម្សាន្ដ
ព្រះកាយ ច័ន្ទ ប្រកាសលាលែងតំណែង 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡
ទស្សនិកជននិងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមាកការភ្ញាក់ផ្អើល ខណ:មានដំណឹ ងថាម្ចាស់ម្កុដ Miss Grand ភ្នំពេញ២០២៤ កញ្ញា ព្រះកាយ ច័ន្ទ បានប្រកាសលាលែងតំណែងយ៉ាងតក់ក្រហល់ក្រោមហេតុផលគ្មានពេលវេលាគ្រប់គ្រាន់។

គេនៅចាំបានថា បន្ទាប់ពីឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យ ទីបំផុតគឺរកឃើញម្ចាស់ម្កុដ Miss Grand ភ្នំពេញ ២០២៤ បានទៅលើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក។ប៉ុន្តែក្រោតកាន់តំណែងនេះមិនទាន់បានប៉ុន្មាន នាងក៏បានប្រកាសដំណឹងលាឈប់ពីតំណែងដោយគ្មានការសោកស្តាយឡើយ។
នៅលើផេកផ្លូវការរបស់ស្ថាប័ន 𝐌𝐢𝐬𝐬 𝐆𝐫𝐚𝐧𝐝 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡 បានប្រកាសពីការលាលែងតំណែងរបស់ កញ្ញា ព្រះកាយ ច័ន្ទ ដោយលើកហេតុផលថា កញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។


តាមរយ:ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការសោកស្តាយគ្រប់គ្នា។
ចំណែកឯសាមីខ្លួនម្ចាស់ម្កុដ Miss Grand ភ្នំពេញ ២០២៤ កញ្ញា ព្រះកាយ ច័ន្ទ បានបញ្ជាក់ទៅកាន់អ្នកគាំទ្រដោយខ្លីថា សុំទោសបងប្អូនប្រជាជនខ្មែរ។
តារាសម្តែងល្បីឈ្មោះ ព្រះកាយ ច័ន្ទ កំពុងដើរលើអាជីពជាតារាសម្តែងដែលទទួលបានការគាំទ្រពីមហាជន ខណ:ថ្មីៗកន្លងមកនាងបានលេចវត្តមានលើឆាកប្រកួតបវរកញ្ញាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច