Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នៅខេត្តរតនគិរី បានប្រព្រឹត្តទៅដោយរលូន

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ នៅ​ខេត្ត​រតនគិរី បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​បាន​បង្ហាញ​វត្តមាន​គ្រប់​ចំនួន នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត លេខ ៨០០៥ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ ក្រុង​បាន​លុង ខេត្ត​រតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ឈុនឌី ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ខេត្ត​រតនគិរី ស្ថិតនៅ​មណ្ឌល​បោះឆ្នោត​ភូមិភាគ​ទី ៨ មាន​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ ឆ្នាំ ២០២៤ នេះ មាន​ចំនួន​សរុប ២៦១ នាក់ ស្រី ៦០ នាក់ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​តំណែង​ទាំង ៥០ ឃុំ-សង្កាត់ ក្នុង​ខេត្ត និង អ្នក​តំណាងរាស្ត្រ​ក្នុង​តំណែង ១ រូប ផង​ដែរ។

លោក​បន្ត​ថា ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥ ឆ្នាំ ២០២៤ នៅ​ខេត្ត​រតនគិរី បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ចាប់ពី​ម៉ោង ៧:០០ នាទី​ព្រឹក នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង ៣:០០ នាទី​រសៀល។ ចំណែក​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ ឆ្នាំ ២០២៤ នេះ មាន​ចំនួន ៤ គណបក្ស គឺ ៖ ១.គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ១។ ២.គណបក្ស ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី ២។ ៣.គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី ៣។ ៤.គណបក្ស កម្លាំង​ជាតិ លេខ​រៀង​ទី ៤៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម