កីឡា
ស្ថាបនិកហាប់គីដូ សាន គឹមស៊ាន រំភើបចិត្តឃើញចៅៗសម្តែងដ៏ស្ទាត់ជំនាញ
ស្ថាបនិកកីឡាហាប់គីដូ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន រំភើបចិត្តយ៉ាងខ្លាំងនៅពេលឃើញសិស្សកីឡាហាប់គីដូបានសម្តែងយ៉ាងល្អប្រកបដោយបច្ចេកទេស និងជំនាញកម្រិតស្តង់ដាអន្តរជាតិ។
ការរំភើបរីករាយរបស់ព្រឹទ្ធាចារ្យល្បុក្កតោបានកើតមានឡើងនៅពេលលោកបានចូលរួមក្នុងពិធីប្រគល់លិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សគុនកាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីសិស្សបានខិតខំហ្វឹកហាត់អស់រយៈពេលយ៉ាងយូរមុនទទួលបានលទ្ធផលល្អប្រសើរ។
លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានប្រសាសន៍ទៅកាន់សិស្សទាំងអស់ថា ៖«កូនសិស្ស កូនចៅជំនាន់ក្រោយ យើងយល់ហើយ គ្រូគ្រាន់តែចូលរួមមតិ យោបល់ និងការមើលឃើញការសម្តែងរបស់កូនចៅ ចៅទូតតែប៉ុណ្ណោះ។ គ្រូខានឃើញយូរហើយ ធ្វើឲ្យគ្រូរំភើបខ្លាំង។ ជំនាន់លោកគ្រូអត់ដែលបានសម្តែងអីចឹងទេ ពីព្រោះកាលណោះ បើហាត់គឺហាត់យកទៅវ៉ៃគ្នាមែនទែន»។
«ឥឡូវនេះ ការសម្តែងរបស់ពួកយើងឈានទៅដល់កម្រិតពិភពលោកអាចទទួលបាន។ ខ្ញុំឃើញលោត ទាត់ ធាក់ ដាល់បំបែកក្តារពិតជាល្អមែនទែន។ ជំនាន់ខ្ញុំអត់មានក្តារហ្នឹងទេ មិនដឹងទៅរកទិញនៅណា មានតែយកក្តារឈើមែនទែន រឹងមែនទែន វ៉ៃបីបួនដងបែកដៃហូរឈាមខ្លួនឯង។ សម្រាប់កូនចៅពេលនេះមិនសំខាន់លើការសម្តែងឬមិនសម្តែងទេគឺសំខាន់ត្រូវក្បួនខ្នាត់ បច្ចេកទេស លំនាំ ល្បឿននៃការវាយ និងចលនាទាំងអស់ត្រឹមត្រូវឬអត់។ ឃើញថា ៩៨%គឺត្រឹមត្រូវទាំងអស់គ្នា ទុក២%ក្រែងខ្វះចន្លោះ»។ ស្ថាបនិកកីឡាហាប់គីដូមានប្រសាសន៍។
ព្រឹទ្ធាចារ្យវ័យ៧៩ឆ្នាំបានបញ្ជាក់ថា ៖«ប៉ុន្តែនិយាយសរុបទៅ ខ្ញុំសប្បាយចិត្ត សប្បាយចិត្តមែនទែន ដែលកីឡាហាប់គីដូបានរសាត់បាត់ក្នុងសម័យកាល ប៉ុល ពត។ ក្រោយមកខ្ញុំបានលើកឲ្យរស់ឡើងវិញរួមជាមួយលោកគ្រូ សុខ ដែលបានមកពីអាមេរិក។ ការរស់ឡើងវិញនេះគឺដោយសារតែការខំប្រឹងប្រែងរបស់លោកគ្រូៗដែលបានខំតស៊ូតាំងពីបាតដៃទទេ តាំងពីគ្មានកន្លែងហ្វឹកហាត់ ហាត់តាមសួនច្បារ ហាត់តាមចិញ្ចើមផ្លូវ។ រហូតដល់ថ្ងៃនេះ យើងមានកន្លែងត្រឹមត្រូវក៏ដោយសារមានការចូលរួមពីសមាជិកគណៈកម្មការហាប់គីដូទាំងអស់»។
ក្រៅពីរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យកីឡាអត្តសញ្ញាណជាតិ«ល្បុក្កតោ»រស់ឡើងវិញ និងល្បីល្បាញទូទាំងពិភពលោក លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន ក៏ជាស្ថាបនិកដែលបានឲ្យកីឡាហាប់គីដូរស់ឡើងវិញ ក្រោយពេលស្ទើររលាយសូន្យក្នុងសម័យង្គ្រាម។ នៅពេលនេះកីឡាហាប់គីដូមានសហព័ន្ធ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកត្រឹម ជាពិសេសមានសិស្សជាច្រើននាក់កំពុងហ្វឹកហាត់រហូតក្លាយជាអត្ពលិកអាជីព។
សូមបញ្ជាក់ថា សិស្សគុនចំនួន២៣រូបទទួល លិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រ ក្នុងនោះលិខិតបញ្ជាក់ ៩នាក់ វិញ្ញាបនបត្រ៥នាក់ និងសញ្ញាបត្រខ្មៅ៩នាក់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ