Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន​​ដាក់ទុន​ថែម​​ជាង ៦០០ លាន​ដុល្លារ បង្កើត​​រោងចក្រ​ទីពីរ​នៅ​ខេត្ត​ពោធិ៍សាត់

បានផុស

នៅ

ក្រុមហ៊ុន​ដ៏​ធំ​របស់​ជប៉ុន​មីនីបៀ នឹង​ពង្រីក​ការ​វិនិយោគ​បង្កើត​រោងចក្រ​ទីពីរ​នៅ​ខេត្ត​ពោធិ៍សាត់​ក្នុង​ទុនវិនិយោគ​​ជាង ៦០០ លាន​ដុល្លារ​។

ក្រុមហ៊ុន​ឧស្សាហកម្មខ្នាត​យក្ស​​របស់​ជប៉ុន ​​ដែល​​កំពុង​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​ប្រកាស​នឹង​​បង្កើត​រោងចក្រ​ទីពីរ​នៅ​ខេត្ត​ពោធិ៍សាត់​ក្នុង​ផែនការ​ជំរុញ​ការ​ពង្រីកខ្សែ​សង្វាក់ផលិតកម្ម​របស់ក្រុមហ៊ុន​​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​លោក​ស៊ុន ចាន់ថុល ដែល​បានផ្តល់​បទ​សម្ភាសន៍​ដល់អ្នក​សារព័ត៌មាន​ ក្នុងពេល​ចុះ​ពិនិត្យ​មើល​អំពីវឌ្ឍនភាពនៃគម្រោង​សាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុនមីនីបៀ​នៅ​ខេត្ត​ពោធិ៍សាត់​គ្រោងអភិវឌ្ឍ​នៅលើ​ផ្ទៃដីទំហំ ៥០ ហិកតា ជាមួយ​ការ​ដាក់ទុន​​រហូត​ដល់​ ៦៥០ លាន​ដុល្លារ​អាមេរិក​ដែល​បង្កើត​ការងារ​បាន​ជាង ៨ ពាន់​កន្លែង។

លោក​ថា ខេត្ត​ពោធិ៍សាត់​មាន​សក្ដានុពល​ដោយសារ​មាន​ប្រភព​ថាមពល​ស្អាត មាន​កសិដ្ឋាន​ផលិត​ថាមពល​​ពន្លឺ​ព្រះអាទិត្យ មាន​វារីអគ្គិសនី ណាមួយ​ក៏​ជា​ច្រក​សំខាន់​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​ទៅ​ប្រទេស​ថៃ​តាមរយៈ​ផ្លូវ​ជាតិ​លេខ ៥ ដែល​ទើប​ត្រូវ​បាន​ស្តារ​និងពង្រីក​ពី ២ គន្លង​ទៅ ៤ គន្លង។

រដ្ឋាភិបាល​បាន​ចាត់​ទុក​ក្រុមហ៊ុន​មីនីបៀ​ជា​ក្រុមហ៊ុន​គំរូ​មួយ​សម្រាប់​ការ​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា។

ក្រុមហ៊ុន​ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១០ ដោយ​ផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​មានផលិតអំពូល LED និងសម្ភារៈក្មេងលេង​​ផងដែរ។

ក្រុមហ៊ុនបាន​បង្កើត​​រោងចក្រទីមួយ​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញជាមួយ​ទុន​​វិនិយោគ​ជាង​ ៦០០ លានដុល្លារអាមេរិក និង​ផ្តល់​ការងារ​ជូនពលរដ្ឋខ្មែរ​បានជាង ៦​ ពាន់​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម