Connect with us

សុខភាព

ការជួយ​សង្គ្រោះ​មិន​ឲ្យ​ស្ទះផ្លូវ​ដង្ហើម នៃ​អ្នកសន្លប់​បាត់បង់​ស្មារតី​

បានផុស

នៅ

​ជនរងគ្រោះ​សន្លប់​បាត់ស្មារតី​អាច​ស្លាប់​ដោយ​ស្ទះផ្លូវ​ដង្ហើម​ ដោយសារ​កាកសំណល់​ផ្សេងៗ កម្អួត​ស្លេស អណ្តាត​ធ្លាក់ចុះ​ស្ទះផ្លូវ​ដង្ហើម ដកដង្ហើម​មិន​រួច ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ពិនិត្យមើល​ស្មារតី​ជនរងគ្រោះ​

– តើ​គាត់​ដឹងខ្លួន​ឬទេ​?

– អង្រន់​ដាស ឬ​ហៅ​ជនរងគ្រោះ​?

​ខ​) ពិនិត្យ​ដំណក​ដង្ហើម​

– ផ្ងើយ​ក្បាល​អ្នករងគ្រោះ​ដោយ​ដៃ​ម្ខាង​ទ​បើ​ក្បាល និង​ដៃ​ម្ខាង​ទៀត​ទប់​ចង្កា​

– ត្រចៀក​ស្តាប់​ខ្យល់​ដង្ហើម​ចេញចូល ភ្នែក​សំឡឹង​មើល​ចលនា​ដើមទ្រូង​

​គ​) ពិនិត្យ​ជីពចរ ដោយ​ផ្ងើយ​ក្បាល​ឡើង ស្ទាប​ដោយ​ម្រាមដៃ​បី​លើ​បំពង​ក រួច​ស្ទាប​ទាញ​មក​ម្ខាង​ដែល​យើង​អង្គុយ​

​ឃ​) របៀប​សង្គ្រោះ​

-​បន្ធូរ​សំលៀកបំពាក់ និង​របស់​ដែល​តឹង​រឹត​ចេញ​

– ផ្ងើយ​ក្បាល​ឲ្យ​ផ្លូវដង្ហើម​ចំហ​

– ត្រួតពិនិត្យ​សំអាត​ក្នុង​មាត់​

– ត្រួត​ពិនិត្យមើល​ដង្ហើម ជីពចរ​ឡើងវិញ បើ​មាន​ដំណក​ដង្ហើម​និង​ជីពចរ យើង​ត្រូវ​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ធានា​មិន​ឲ្យ​ស្ទះផ្លូវ​ដង្ហើម​

​ង​) បច្ចេកទេស​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព (PLs)

១- បច្ចេកទេស​ទី ១

-​ដោះ​វ៉ែនតា​ជនរងគ្រោះ​ចេញ បើ​មាន​

– ដាក់​ជើង​ទាំងសងខាង​លា​ត្រង់​

– ដាក់​ដៃ​គាត់​ម្ខាង​នៅ​ជិត​យើង ឲ្យ​បត់​ជា​មុំកែង ដោយ​បាតដៃ​ផ្ងា​ឡើងលើ​។​

– ដាក់​ដៃ​គាត់​ម្ខាង​ទៀត​របស់គាត់​ឲ្យ​ប៉ះ​ថ្ពាល់ ហើយ​ទប់​ដោយ​ដៃ​យើង​ម្ខាង ឲ្យ​ជាប់​ត្រង់​ថ្ពាល់​នោះ​

– ដៃ​យើង​ម្ខាង​ទៀត​ចាប់ទាញ​ជើង​របស់​ជនរងគ្រោះ​ដែល​នៅ​ឆ្ងាយ​ពី​យើង ចាប់​កាន់​ត្រង​ជង្គង់​ដើម្បី​បត់​បញ្ឈរជង្គង់​ឡើង​។​

– ហើយ​ដៃ​ម្ខាង​ទប់​ត្រង់​ថ្ពល់ រួច​បង្វិល​គាត់​ឲ្យ​មក​ខាងយើង​អង្គុយ ហើយ​ដាក់​ប្រអប់ជើង​លើដី​

– ពិនិត្យមើល​ស្ថានភាព​ក្បាល​ដែល​ត្រូវ​ងើយ​បន្តិច មាត់​បែរមក​ខាង​ដី

– ត្រួតពិនិត្យ​ផ្លូវដង្ហើម​ឡើងវិញ​។​

២- បច្ចេកទេស​ទី ២

-​ទាញ​ដៃ​ម្ខាង​ដែល​នៅ​ឆ្ងាយ​ពី​យើង​ឡើងមក​ខាងលើ​ត្រង់​តាម​ទម្រង់​ដងខ្លួន​

– ទាញ​ដៃ​ម្ខាង​ដែល​នៅក្បែរ​យើង​បត់​ឡើងមក​ខាងលើ​ដងខ្លួន​(​លើ​ទ្រូង​)

– ទាញ​ជង្គង់​ម្ខាង​ដែល​នៅក្បែរ​យើង​បញ្ឈរ​ឡើងលើ​

– ដៃ​យើង​ម្ខាង​ទៀត​លូក​ចូល​ទប់​ក្រោម​ក្បាល និង​ទប់​ក្រោម​ស្មា​របស់​ជនរងគ្រោះ​

– បន្ទាប់មក​ដៃ​យើង​ម្ខាង​ទៀត​ទប់​ក្បាលជង្គង់ រួច​បង្វិល​ជនរងគ្រោះ​មក​ម្ខាង​ទៀត លើ​ផ្ទៃរាប​ដោយ​ថ្នមៗ​

– រក្សា​ដៃ​ម្ខាង​ទប់​ក្រោម​ក្បាល ទប់​ស្មា​របស់​ជនរងគ្រោះ និង​ទាញ​យកដៃ​ម្ខាង​ទៀត​របស់​ជនរងគ្រោះ ដោយ​លា​បាតដៃ​ដាក់​លើ​ផ្ទៃរាប ទប់​ក្រោម​ដើមទ្រូង​

– រៀបចំ​ស្ថានភាព​របស់​ជនរងគ្រោះ និង​ពិនិត្យ​ផ្លូវដង្ហើម​ឲ្យ​ចំហ សម្រួលការ​ដកដង្ហើម​

– ដាក់​ជនរងគ្រោះ​ក្នុងស្ថានភាព​ផ្អៀង និង​ពិនិត្យ​តាមដាន​ចលនា​ដង្ហើម រហូតដល់​ក្រុម​សង្គ្រោះ​មកដល់​

“​ក្នុងករណី​ប្រទះ​ជួប​ស្ថាន​ការ​ណ៍​ដូច​បាន​រៀបរាប់​ជូន​ខាងលើ សូមមេត្តា​រៀបចំ​បញ្ជូន​អ្នកសន្លប់​មក​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដោយ​ត្រូវដាក់​ជនរងគ្រោះ​ក្នុងស្ថានភាព​ដំណេក​ផ្អៀង​សុវត្ថិភាព​ដើម្បី​រង់ចាំ​រថយន្ត​គិលានសង្គ្រោះ​មកដល់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺខាន់លឿង ឬ​ការកើត​លឿង​លើ​ស្បែក និង​ភ្នែក​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៦ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម