ព័ត៌មានជាតិ
រដូវក្ដៅការប្រើប្រាស់អគ្គិសនី អាចនឹងមានការកើនឡើងខុសប្រក្រតី
ក្នុងអំឡុងរដូវក្តៅ បរិមាណថាមពលអគ្គិសនីប្រើប្រាស់ប្រចាំខែអាចនឹងមានការកើនឡើងខុសប្រក្រតី ហើយអ្នកប្រើប្រាស់ខ្លះនឹងសង្ស័យទៅលើនាឡិកាស្ទង់(កុងទ័រ)ដើរលឿន អ្នកខ្លះទៀតអាចគិតថា អ្នកផ្គត់ផ្គង់អគ្គិសនីមានបច្ចេកទេសធ្វើឱ្យគីឡូថាមពលអគ្គិសនីកើនច្រើន ឬបុកស៊ីគីឡូជាដើម។
តើជាក់ស្តែង ករណីនេះបណ្តាលមកពីកត្តាអ្វី? មូលហេតុដែលបណ្តាលឱ្យគីឡូថាមពលប្រើប្រាស់កើនច្រើនក្នុងអំឡុងពេលនេះគឺ ពាក់ព័ន្ធនឹងកត្តាមួយចំនួនដូចជា៖ ក. អាកាសធាតុ, ខ. ឧបករណ៍ប្រើប្រាស់ខ្វះការថែទាំនិងប្រើទាំងរអាក់ រអួល, គ. ការបន្ថែមឧបករណ៍ប្រើប្រាស់ និងបន្ថែមចំនួនម៉ោងប្រើប្រាស់៖
កត្តាអាកាសធាតុ៖ ជាទូទៅកើតមានសម្រាប់លំនៅឋានដែលមានឧបករណ៍ប្រើប្រាស់អគ្គិសនី ដូចជា៖ ម៉ាស៊ីនត្រជាក់, ទូរទឹកកក, កង្ហារ, ម៉ាស៊ីនបោកខោអាវ, ម៉ូទ័របូមទឹកជាដើម ចំនួនថាមពលប្រើប្រាស់អគ្គិសនីក្នុងរដូវក្តៅពិតជាអស់ចំនួនច្រើនជាងការប្រើប្រាស់ក្នុងរដូវត្រជាក់ ឬរដូវភ្លៀងព្រោះថា៖
អគ្គិសនីកម្ពុជាបានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ និងទូរទឹកកក ជាបរិក្ខារត្រជាក់ដែលដំណើរការដោយថាមពលអគ្គិសនី ដើម្បីបំប្លែងទៅជាថាមពលត្រជាក់ ដូចនេះពេលអាកាសធាតុក្តៅ វាត្រូវដំណើរការដោយប្រើពេលវេលាច្រើនជាងធម្មតា (ស៊ីភ្លើងច្រើនជាងធម្មតា) ដើម្បីប្តូរសីតុណ្ហភាពពីបរិយាកាស មកសីតុណ្ហភាពដែលយើងបានកំណត់។
កង្ហារ ជាឧបករណ៍ផ្លុំខ្យល់ ដែលដំណើរការដោយថាមពលអគ្គិសនី ដោយបំប្លែងទៅថាមពលមេកានិក ដើម្បីបំពេញតម្រូវការប្រើប្រាស់ពេលអាកាសធាតុក្តៅ ហើយកង្ហារត្រូវប្រើលេខធំជាង (វិលខ្លាំងជាង) និងបើកដំណើរការច្រើនជាងធម្មតា ដែលអាចដល់ទៅពេញមួយថ្ងៃ។
ម៉ាស៊ីនបោកខោអាវ ជាឧបករណ៍លាងសម្អាតសម្លៀកបំពាក់ ដែលដំណើរដោយថាមពលអគ្គិសនី ដើម្បីធ្វើចលនា លាងសម្អាតដោយម៉ូទ័រអគ្គិសនី ក្នុងអាកាសធាតុក្តៅមានការផ្លាស់ប្តូរសម្លៀកបំពាក់ច្រើនផងដែរ ដូច្នេះតម្រូវការបោក និងអ៊ុតក៏ច្រើនជាងធម្មតាដែរ។
ម៉ូទ័របូមទឹក ជាឧបករណ៍រុញច្រានទឹក(បូមទឹក) ពីអណ្តូងទឹក ឬពីប្រភពទឹកផ្សេងៗ ទៅដល់ទីតាំងដែលត្រូវប្រើ ឬសម្រាប់ស្រោចដំណាំជាដើម ជាក់ស្តែងក្នុងរដូវប្រាំងពិតជាត្រូវការប្រើប្រាស់បរិមាណថាមពលអគ្គិសនីច្រើនជាងរដូវវស្សាជាចាំបាច់ សម្រាប់បូមទឹកបម្រើឱ្យវិស័យកសិកម្ម និងបូមទឹកប្រើប្រាស់ប្រចាំថ្ងៃជាដើម សម្រាប់អ្នកដែលមិនមានប្រភពរដ្ឋាករទឹកទៅដល់។
ឧបករណ៍ប្រើប្រាស់ខ្វះការថែទាំ និងប្រើទាំងរអាក់រអួល៖ បរិក្ខារអគ្គិសនីទាំងអស់ ត្រូវដំណើរការដោយចរន្តអគ្គិសនី ប្រសិនបើប្រើប្រាស់ដោយខ្វះការថែទាំ ដោយប្រើទាំងរអាករអួល ឬប្រើទាំងឆ្លងភ្លើង ប្រាកដជាបណ្តាលឱ្យមានការកើនថាមពលប្រើប្រាស់ជាមិនខាន។
ចំពោះម៉ាស៊ីនត្រជាក់, ទូរទឹកកក, ទូរក្លាស្សេ ឧបករណ៍ទាំងនេះប្រសិនបើប្រើប្រាស់ដោយខ្វះការថែទាំ ឬមិនបានលាង សម្អាតឱ្យបានទៀងទាត់ទេ វានឹងធ្វើការពេញ២៤ម៉ោង ដោយមិនបានសម្រាកសោះ ហើយនៅពេលដែលយើងបើកប្រើ ជាធម្មតាឧបករណ៍ទាំងនេះដើរឈប់ៗ ទៅតាមលក្ខណៈបច្ចេកទេសរបស់វា គឺមិនស៊ីភ្លើងពេញ២៤ម៉ោង ទល់២៤ម៉ោងនោះទេ។
ការបន្ថែមឧបករណ៍ប្រើប្រាស់ និងបន្ថែមចំនួនម៉ោងប្រើប្រាស់៖ ដោយមានជីវភាពធូរធារ គួបផ្សំនឹងតម្រូវការចាំបាច់ក្នុងរដូវក្តៅផង ក៏មានការដាក់បន្ថែមនូវឧបករណ៍ប្រើប្រាស់ ដូចជាកង្ហារ, ទូរទឹកកក, ម៉ាស៊ីនត្រជាក់។ ជាទូទៅ ការប្រើប្រាស់អគ្គិសនីក្នុងរដូវក្តៅ ប្រាកដជាកើនលើសការប្រើប្រាស់ក្នុងរដូវភ្លៀង។
ទាំងអស់នេះជាកត្តាមួយចំនួនដែលធ្វើឱ្យបរិមាណថាមពលប្រើប្រាស់កើនឡើងដោយមិនដឹងខ្លួន ដូច្នេះដើម្បីចូលរួមកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គិសនី និងប្រើអគ្គិសនីដោយសុវត្ថិភាព អ្នកប្រើប្រាស់ត្រូវតាមដានការប្រើប្រាស់ដោយខ្លួនឯង និងប្រើប្រាស់ដោយសន្សំសំចៃ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ