Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពី វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល NICA

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយ មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិល ទៅជាវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល(NICA) ដែលមានថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន នៅខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងអនុញ្ញាតឱ្យវិទ្យាស្ថាន អាចបើកវគ្គសិក្សាបានទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) ដែលជាអតីតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល(CATC) នេះ ត្រូវបានសាងសង់ឡើងដោយអង្គការKOIKA ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េជាង ១០លានដុល្លារអាមេរិក ដែលរួមបញ្ចូលការសាងសង់អាគារសិក្សា បំពាក់សម្ភារៈសិក្សា និងការបណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រី របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយគ្រូជនជាតិកូរ៉េ។

វិទ្យាស្ថាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអាកាសចរណ៍ស៊ីវិល ដោយមានភារកិច្ច ធ្វើការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញបច្ចេកទេសក្នុងវិស័យអាកាសចរស៊ីវិល ទៅតាមកម្មវិធី និងផែនការបណ្តុះបណ្តាលឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្តង់ដា និងអនុសញ្ញាស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ជាពិសេស ពង្រឹងគុណភាព និងសមត្ថភាពជំនាញរបស់មន្ត្រីពាក់ព័ន្ធ ឱ្យស្របតាមផែនការអភិវឌ្ឍធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស ទាំងរដ្ឋ និងឯកជន។

វិទ្យាស្ថាននេះ ក៏ផ្ដល់ការសហការ និងផ្លាស់ប្ដូរបទពិសោធជាមួយស្ថាប័នជាតិ និងអន្តរជាតិ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអាកាសចរណ៍ស៊ីវិល និងពិនិត្យ ផ្តល់យោបល់លើការងារដែលទាក់ទងនឹងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន។ បន្ថែមលើនេះ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ក៏ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន និងត្រូវអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម