កីឡា
អតីតគ្រូបង្វឹកចិន Li Tie ត្រូវជាប់ពន្ធនាគារអស់មួយជីវិតពីបទពុករលួយ
លោក Li Tie អតីតកីឡាកររបស់ Everton ត្រូវបានរកឃើញមានទោសពីបទពុករលួយនៅប្រទេសចិនជាទឹកដីកំណើត និងត្រូវប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
បន្ទាប់ពីចូលរួមជាមួយក្លិប Premier League ជាលើកដំបូង Li បានចំណាយពេល៤ឆ្នាំនៅ Everton ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៦ បានបង្ហាញខ្លួន៤០លើក បុរសវ័យ៤៦ឆ្នាំបានក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិនពីឆ្នាំ២០១៩ ដល់២០២១។ នៅពេលនេះលោកនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងបាល់ទាត់។ លោក Li ត្រូវបានសង្ស័យពីការទទួលយក និងផ្តល់សំណូកដើម្បីទទួលបានការងារជាគ្រូបង្វឹកជម្រើសជាតិចិន។
លោក Li Tie បាននិយាយក្នុងវីដេអូសារភាពផ្ទាល់របស់ទូរទស្សន៍ CCTV ថា លោកបានចំណាយប្រាក់ប្រហែល៣៣០,០០០ ផោនដើម្បីទទួលការងារជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ។
លោក Li Tie បាននិយាយថា៖ «ខ្ញុំពិតជាសោកស្តាយណាស់។ ខ្ញុំគួរតែរក្សាក្បាលដល់ដី ហើយដើរតាមផ្លូវត្រូវ។ មានរឿងមួយចំនួនដែលនៅពេលនោះជាទម្លាប់ទូទៅក្នុងកីឡាបាល់ទាត់។ តាមរយៈការទទួលបាន ជោគជ័យ តាមរយៈមធ្យោបាយមិនសមរម្យ វាពិតជាធ្វើឱ្យខ្ញុំគ្មានភាពអត់ធ្មត់ និងចង់ទទួលបានលទ្ធផលរហ័ស។ ដើម្បីសម្រេចបានលទ្ធផលល្អ ខ្ញុំបានប្រើឥទ្ធិពលលើអាជ្ញាកណ្តាល សូកប៉ាន់កីឡាករ និងគ្រូបង្វឹកដែលជាគូប្រឆាំង»។
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Vanguard
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា