Connect with us

សន្តិសុខសង្គម

ឆ្នោតឡូតូគ្មានអាជ្ញាបណ្ណជាង៥០០ទីតាំង ត្រូវបានរកឃើញនៅទូទាំងខេត្តតាកែវ

បានផុស

នៅ

ល្បែងឆ្នោតឡូតូតាមអនឡាញជាង៥០០ទីតាំងទូទៅខេត្តតាកែវ ពុំមានច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្មទេ(គ្មានអាជ្ញាបណ្ណ)។ នេះបើតាមការបញ្ជាក់ពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងការណែនាំអំពីបញ្ហាគ្រឿងញៀន នៅទូទាំងខេត្តតាកែវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលដែលដាក់ចេញការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាឲ្យអាជ្ញាធរស្រុក ក្រុង ទាំង១០ បិទជាបន្ទាន់នូវរាល់ទីតាំងឆ្នោត អនឡាញ គ្មានច្បាប់អនុញ្ញាត ដែលមានរហូតដល់៥០១ទីតាំងទូទាំងខេត្តតាកែវ ខណៈក្រុមហ៊ុនឆ្នោតស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ មានតែ៤ក្រុមហ៊ុន និងស្ថិតនៅក្នុងក្រុងដូនកែវតែមួយប៉ុណ្ណោះ។

ដោយឡែកបើផ្អែតតាមរបាយការណ៍គណៈគ្រប់គ្រងល្បែងផ្សងសំណាង គឹតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តតាកែវ ល្បែងផ្សងសំណាងដែលមានអាជ្ញាបណ្ណមានតែ៤ក្រុមហ៊ុនប៉ុណ្ណោះ ក្នុងនោះមាន៖

១ ឆ្នោតដំរីមាស ម្ចាស់អាជីវកម្មឈ្មោះ ឃិន ជាសូ ទីតាំងនៅបូរីរស្មី ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។
២ ឆ្នោតម៉ូឡែន ម្ចាស់អាជីវកម្មឈ្មោះ ស៊ូ គង់សារ៉ាស៊ី ទីតាំងនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ។
៣ ឆ្នោតម៉ូឌែនឡូតូធើវីក ម្ចាស់អាជីវកម្មឈ្មោះ សុផារី ធីបី ឌីវេឡុបមេន ទីតាំងនៅខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។
៤ ឆ្នោតលាភមហាសម្បត្តិ ម្ចាស់អាជីវកម្មឈ្មោះ ម៉ែន សិវណ្ណារិទ្ធី ទីតាំងនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ក្រៅពីនេះ គឺមិនមានអាជ្ញាបណ្ណទេ។

ក្នុងរបាយការណ៍នោះផងដែរបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះអាជ្ញាបណ្ណ១ គឺប្រកបអាជីវកម្មបានតែមួយកន្លែងប៉ុណ្ណោះ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក ករណីល្មើស ត្រូវអនុវត្តតាមច្បាប់បង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម