Connect with us

KPT+

គុណសម្បត្តិ​និង​គុណវិបត្តិ​ដែល​មិន​គួរ​ប្រើ​គណនី​បណ្ដាញ​សង្គម​រួមគ្នា​ជាមួយ​ដៃគូ

បានផុស

នៅ

វា​ជា​រឿង​ធម្មតា​ដែល​យើង​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ តែង​ចង់ឲ្យ​ពិភពលោក​ស្គាល់​ពួកគេ​តាម​​រយៈ​រឿង​ដែល​យើង​ចង់​បង្ហាញ។ ដោយ​ជ្រើសរើស​ការ​បង្ហោះ​រូប selfies នៅ​លើ​គណនី​ហ្វេសប៊ុក អ៊ីស្តាក្រាម ធ្វីតធឺ ផ្ទាល់ខ្លួន ឬ​ក៏​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត ​ដោយ​ប្រើ​គណនី​បណ្ដាញ​សង្គម​រួមគ្នា​តែ​ម្ដង។

ប៉ុន្តែ​មាន​អ្វី​ដែល​ចង់​ឱ្យ​អ្នក​ពិចារណា​គិត​ឱ្យ​វែងឆ្ងាយ ​មុន​ពេល​សម្រេចចិត្ត​ប្រើ​គណនី​រួមគ្នា​ ដោយសារ​តែ​បណ្ដាញ​សង្គម​រួមគ្នា​ អាច​ជា​សញ្ញា​មួយ​នៃ​ភាព​មិន​ត្រឹមត្រូវ​ខ្លះ​មកកាន់​យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាង​ណា ​ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​និង​គុណវិបត្តិ​ នៃ​ការ​ប្រ​គណនី​បណ្ដេញ​សង្គម​រួមគ្នា​ គួរពិចារណាថ្លឹងថ្លែង ៖

  • មាន​គណនី​រួម​បង្ហាញ​ពី​ការ​ខ្វះ​ទំនុក​ចិត្ត

ក្រុម​អ្នក​ជំនាញ​យល់​ឃើញ​ថា ​គណនី​បណ្ដាញ​រួមគ្នា​ គឺ​ជា​វិធី​មួយ​នៃ​ការ​ប្រកាស​ថា​ស្ថានភាព​ទំនាក់ទំនង​មាន​មាន​ភាព​ស្មុគស្មាញ។

អ្នក​ជំនាញ​ទំនាក់ទំនង​លោកស្រី Shannon Smith បាន​ប្រាប់​ទូរទស្សន៍ Bravo ថា “ ហេតុផល​មួយ​ដែល​ពួកគេ​ធ្វើ​បែបនេះ​ គឺ​ដោយសារ​តែ​ពួកគេ​មិន​ទុកចិត្ត​គ្នា ” ។ ប្រហែល​ជា​មាន​នរណា​ម្នាក់​បោកប្រាស់​ ហើយ​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវ​ការ​រក្សា​ទំនាក់ទំនងរបស់​គ្នា​ទៅវិញទៅមក​ក្នុង​បណ្ដេញ​សង្គម។

វិធីសាស្ត្រ​នេះ​ក៏​ត្រូវ​បាន​គេ​លើកឡើង ដើម្បី​បង្ហាញ​ពី​ភាព​រួបរួម​គ្នា ​និង​បង្ហាញ​ពី​ចំណង​ស្នេហា​របស់​ពួកគេ​ ប៉ុន្តែ​វា​ក៏​អាច​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ដ៏​អស់​សង្ឃឹម​ក្នុង​ជីវិត​គូ​ផង​ដែរ។

  • មាន​ករណី​ខ្លះ​អាច​ជា​ករណី​លើកលែង

ប៉ុន្តែ​មាន​ច្បាប់​ខ្លះ ​អាច​ជា​ការ​ករណី​លើកលែង​ ហើយ​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ដែល​ប្ដី​ប្រពន្ធ​កំពុង​ធ្វើ​ជំនួញ​ជាមួយ​គ្នា​ ឬ​ពួកគេ​ចង់ចែក​រំលែក​ចំណាប់​អារម្មណ៍​ជាមួយគ្នា។ ​ជាពិសេសអាចមកពីពួកគេ​ ​ចង់​រក្សា​មិត្តភាព​និង​ក្រុម​គ្រួសារ​ឱ្យ​កាន់​តែ​មាន​សុភមង្គល​បន្ថែម​ទៀត។

ឧទាហរណ៍​សម្រាប់​គូស្នេហ៍​ដែល​រស់នៅ​ក្រៅ​ប្រទេស ​ឬ​អ្នក​ដែល​បែក​ពី​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​ នេះ​នឹង​ធ្វើ​ឱ្យ​ជីវិត​ពួកគេ​មាន​ភាព​ជិតស្និទ្ធ។ ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ថា​ នឹង​បង្កើត​គណនី​បណ្ដេញ​សង្គម​រួមគ្នា។

ពីព្រោះ​នៅ​ពេល​ដែល​មនុស្ស​បែក​ពី​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​ជិតស្និទ្ធ​របស់​ពួកគេ ​ដោយ​រយៈ​ចម្ងាយ​ផ្លូវ​ វា​អាច​​សម​ហេតុផល​សម្រាប់​អ្នក​ខ្លះ​ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​រួមគ្នា ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិន​អាច​រក្សា​ការ​រ​សម្ងាត់​ប៉ុន្មាន​នោះ​ទេ

ចុចអាន៖ សង្សារខ្ចីលុយ​ គួរឱ្យដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២៦ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣២ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៤៨ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម