ព័ត៌មានអន្ដរជាតិ
យន្តហោះផលិតដោយប្រទេសចិន២គ្រឿង បង្ហាញវត្តមានដំបូងនៅវៀតណាម និងគោលដៅបន្ទាប់គឺឡាវ
យន្តហោះ ២គ្រឿងដែលផលិតដោយប្រទេសចិន បានចុះចតជាលើកដំបូងនៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ។ ហើយវត្តមានយន្តហោះចិនទាំង ២គ្រឿងនេះផងដែរ ត្រូវបានគេរំពឹងថា ដើម្បីចូលរួមក្នុងការតាំងពិពណ៌និងការបង្ហាញនៃព្រឹត្តិការណ៍ Comac Airshow ។
យោងតាមសារព័ត៌មាន Zingnews ចុះផ្សាយនារសៀលថ្ងៃចន្ទនេះបានឱ្យដឹងថា យន្តហោះចិន ទាំង២គ្រឿងនេះ មានឈ្មោះ C919 និង ARJ21-700 បានចុះចតនៅអាកាសយានដ្ឋាន Van Don (Quang Ninh) មានគម្លាតរយៈពេល មុន និងក្រោយគ្នា ១ម៉ោង ។
ប្រភពបានឱ្យដឹងថា យន្តហោះ C919 និង ARJ21-700 ជាផលិតផលរបស់សាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac) ដែលមានមហិច្ឆតាប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សពីរគឺ Boeing និង Airbus ។ ហើយយន្តហោះទាំងនេះ នឹងចូលរួមបង្ហាញខ្លួនក្នុងការតាំងពិពណ៌និងការបង្ហាញនៃព្រឹត្តិការណ៍ Comac Airshow ដែលចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ។
តាមកាលវិភាគ យន្តហោះ Comac ទាំង២គ្រឿងខាងលើនេះ នឹងបង្ហាញខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ក្នុងការតាំងពិពណ៌និងការបង្ហាញនៃព្រឹត្តិការណ៍ Comac Airshow ដោយមានការចូលរួមពីតំណាងក្រសួងដឹកជញ្ជូន, រដ្ឋបាលអាកាសចរណ៍វៀតណាម ខេត្ត Quang Ninh, ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ចិន និងវៀតណាមផងដែរ។ លើសពីនេះ គណៈប្រតិភូ និងភ្ញៀវកិត្តិយសអាចអញ្ជើញទស្សនា និងទទួលបទពិសោធន៍ការហោះហើរសាកល្បងនៅលើយន្តហោះទាំងពីរនេះបានទៀតផង។
បន្ទាប់ពីការហោះហើរសាកល្បង យន្តហោះទាំង២នេះនឹងត្រូវបានដាក់បង្ហាញជាស្ថាពរនៅអាកាសយានដ្ឋាន Van Don ហើយបន្ទាប់មកហោះហើរទៅកាន់ទីក្រុង Da Nang ទីក្រុងហូជីមិញ និងទីក្រុងវៀងច័ន្ទន៍ (ឡាវ)។
យោងតាមការចែករំលែកជាមួយ Tri Thuc – Znews លោក Hoang Van Dung នាយករងអាកាសយានដ្ឋាន Van Don បាននិយាយថា ការមកដល់របស់យន្តហោះចិនទាំង២នេះ ពិតជាមានសារៈសំខាន់ដែលបានបង្ហាញពីសកម្មភាពទំនាក់ទំនងរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន និងវៀតណាម។
លោក Hoang Van Dung បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន២គឺ China Southern Airlines និង China Eastern Airlines បានប្តេជ្ញាចិត្តក្នុងការបើកជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Van Don ដោយប្រើប្រាស់យន្តហោះ C919 និងARJ21-700 នៅឆ្នាំនេះ ។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Cao Tuong Huy នឹងទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hung Ba និងតំណាងក្រុមហ៊ុន Comac Group អំពីខ្លឹមសារពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជើងហោះហើរចិនទៅកាន់អាកាសយានដ្ឋាន Van Don ក៏ដូចជា ការស្រាវជ្រាវរបស់ក្រុមហ៊ុន Comac Group ដើម្បីបើកការិយាល័យតំណាងនៅខេត្ត Quang Ninh ។
សូមបញ្ជាក់ថា COMAC (Commercial Aircraft Corporation of China, Ltd.) គឺជា ក្រុមហ៊ុនផលិតឧបករណ៍លំហអាកាស របស់រដ្ឋរបស់ចិន ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០០៨ មានទីស្នាក់ការកណ្ដាលនៅទីក្រុងសៀងហៃ ។ យន្តហោះដំបូងរបស់ COMAC មានឈ្មោះថា ARJ21 ត្រូវបានដាក់លក់នៅលើទីផ្សារកាលពីឆ្នាំ ២០១៧ ហើយកាលនោះបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនអាកាសចរណ៍ចិន ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ