Connect with us

សេដ្ឋកិច្ច

កម្ពុជា គ្រងលេខ ១០ ជាប្រទេសផលិតស្រូវអង្ករច្រើនជាងគេលើលោក

បានផុស

នៅ

ជារឿងដ៏អស្ចារ្យមួយដែលព្រះរាជាណាចក្រកម្ពុជាជាប់ឈ្មោះក្នុងបញ្ចីកំពូលទាំង ១០ ជាប្រទេសផលិតស្រូវអង្ករបានច្រើនជាងគេនៅលើពិភពលោកកាលពីឆ្នាំ ២០២៣ កន្លងទៅ ពោលកម្ពុជាផលិតស្រូវអង្ករបានចំនួន ៥.៩៣ លានតោន និងគ្រងលំដាប់ទី ១០ នេះតែម្ដង ។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រអាល្លឺម៉ង់ Statista

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកប្រទេសដែលជាអធិរាជផលិតស្រូវអង្ករច្រើនបំផុតលំដាប់ទី ១ លើពិភពលោកនោះគឺបានទៅលើមហាយក្ស ចិន ។ ពេញមួយឆ្នាំ ២០២៣ ចិនផលិតស្រូវអង្ករបានជាង ១៥៦ លានតោន ខណៈតោងពីក្រោយ ពោលលំដាប់ទី ២ គឺឥណ្ឌាជាអ្នកឱបក្រសោប ដោយប្រទេសនេះផលិតស្រូវអង្ករបានប្រមាណ ១៣៥.៧៦ លានតោនកាលពីឆ្នាំមុន ។

ដោយឡែកលេខ ៣ គឺប្រទេសបង់ក្លេដេសផលិតស្រូវអង្ករបាន ៣៦.៣៥ លានតោន ខណៈឥណ្ឌូណេស៊ីឈរនៅលំដាប់ទី ៤ ឲ្យផលស្រូវអង្ករបាន ៣៤ លានតោន ឯប្រទេសភូមិផងរបងជាមួយកម្ពុជា ដូចជា វៀតណាមផលិតបាន ២៦.៩៤ លានតោន និងថៃបាន ២០.៩១ លានតោនស្ថិតនៅលេខរៀងទី ៦ ។

ទន្ទឹមនោះ ប្រទេសអាស៊ាន ២ ទៀតដូចជា ហ្វីលីពីនឈរនៅលំដាប់ទី ៧ ។ កាលពីឆ្នាំ ២០២៣ ហ្វីលីពីនផលិតស្រូវអង្ករបាន ១២.៦៣ លានតោន ខណៈដែលប្រទេសកំពុងជួបស្ថានភាពវឹកវរ មីយ៉ាន់ម៉ា គ្រងលេខ ៨ ទទួលផលបាន ១១.៨០ លានតោន និងលេខ ៩ ធ្លាក់ទៅលើប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ៤ លើពិភពលោក ជប៉ុន ពោលប្រទេសនេះផលិតស្រូវអង្ករបាន ៧.៤៨ លានតោន ។

គួរបញ្ជាក់ថា បើគិតក្នុងតំបន់អាស៊ានវិញ កម្ពុជាគ្រងលំដាប់ទី ៦ ហើយឥណ្ឌូណេស៊ីជាប្រទេសកាន់កាប់កំពូលតារាង ខណៈជាបន្តបន្ទាប់មកទៀតគឺ វៀតណាមជាប់លេខ ២ តោងពីក្រោយឥណ្ឌូណេស៊ី ចំណែកថៃលេខ ៣, ហ្វីលីពីនលេខ ៤ និងមីយ៉ាន់ម៉ាលេខ ៥ ឈរនៅលើកម្ពុជា ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក សេដ្ឋា ជិះរថយន្ត Lexus តម្លៃជាង ២១ ម៉ឺនដុល្លារទៅសួរសុខទុក្ខ លោក ថាក់ស៊ីន ដល់ភូមិគ្រឹះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម