ព័ត៌មានអន្ដរជាតិ
អ៊ូសបេគីស្ថាន ដាក់គុកក្រុមចែកចាយស៊ីរ៉ូប៌ក្អកមានមេរោគ ដែលសម្លាប់កុមារយ៉ាងច្រើន
តាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ, តុលាការអ៊ូសបេគីស្ថាន បានកាត់ទោសដាក់ពន្ធនាគារមនុស្សចំនួន២៣នាក់ ជុំវិញការស្លាប់កុមារ៦៨នាក់ ជាប់ពាក់ព័ន្ធទៅនឹងថ្នាំស៊ីរ៉ូប៍ក្អកក្លែងក្លាយមានមេរោគ។
ជនជាប់ចោទ ត្រូវបានរកឃើញមានពិរុទ្ធពីបទគេចពន្ធ ចែកចាយឱសថគ្មានស្តង់ដារឬក្លែងក្លាយ រំលោភអំណាច ធ្វេសប្រហែស ក្លែងបន្លំ និងស៊ីសំណូក ហើយអ្នកទាំងនេះ ត្រូវដាក់ទោសជាប់ពន្ធនាគារពី២ទៅ២០ឆ្នាំ។
តាមពិតទៅ ថ្នាំស៊ីរ៉ូប៏ក្អកដែលមានមេរោគនេះ គឺផលិតដោយក្រុមហ៊ុន Marion Biotech នៅ ប្រទេសឥណ្ឌាឯណោះទេ ប៉ុន្តែវាត្រូវបានចែកចាយដោយក្រុមហ៊ុន Quramax Medical ដែលមានមូលដ្ឋានក្នុងប្រទេសអ៊ូសបេគីស្ថាន។
កាលពីខែមករាកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ស៊ីរ៉ូប៍ក្អកពីរប្រភេទរបស់ក្រុមហ៊ុន Marion Biotech គឺខុសស្តង់ដារ បន្ទាប់ពីមានកុមារអ៊ូសបេគីស្ថាន ចំនួន១៨ នាក់បាត់បង់ជីវិតបន្ទាប់ពីផឹកថ្នាំនេះ។
តាមការរកឃើញរបស់ WHO, ស៊ីរ៉ូប៍ទាំងពីរប្រភេទឈ្មោះ Ambronol និង Dok-1 Max គឺមានផ្ទុកសារធាតុកខ្វក់ក្នុងបរិមាណដែលមិនអាចទទួលយកបានទាល់តែសោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនោះ ក្រុមហ៊ុន Marion Biotech បានចេញមុខបដិសេធ ហើយប្រាប់ទៅ BBC ថា ខ្លួនសូមមិនយល់ព្រមជាមួយនឹងការរកឃើញនេះទេ។
ក្រោយមក ក្រសួងសុខាភិបាលឥណ្ឌា ក៏បានផ្អាកផលិតកម្ម ហើយអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ក៏ត្រូវបាននាយកដ្ឋានសុវត្ថិភាពចំណីអាហារនៅរដ្ឋ Uttar Pradesh ផ្អាកផងដែរ។ លុះមកដល់ខែមីនា អាជ្ញាប័ណ្ណផលិតកម្មរបស់ក្រុមហ៊ុនត្រូវបានលុបចោលជាអចិន្ត្រៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ផ្ទុកសារធាតុមានគ្រោះថ្នាក់ នៅក្នុងតំបន់កាន់តែច្រើន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)