Connect with us

KPT+

មេរៀនជីវិតទាំង ៥ ដែលអាចរៀនពីភាពយន្តរឿង “Mulan”

បានផុស

នៅ

រឿង “Mulan” ជាភាពយន្តដែលរៀបរាប់ពីអ្នកចម្បាំងស្រីម្នាក់នៃប្រវត្តិសាស្ត្រអាណាចក្រចិនបុរាណ។ ភាពយន្តគំនូរជីវចលនេះ ចាក់បញ្ចាំងលើកដំបូងកាលពីឆ្នាំ ១៩៩៨ នៅសហរដ្ឋអាមេរិក ដែលផលិតដោយក្រុមហ៊ុន Disney។ រឿង “Mulan” ទទួលបានការគាំទ្រពីយុវវ័យជាច្រើន និងបានលើកទឹកចិត្តក្មេងៗក៏ដូចជាមនុស្សេពេញវ័យថា គ្មានអ្វីដែលមិនអាចទៅរួចទេ ឲ្យតែមានការព្យាយាម។  ក្រៅពីនោះ ភាពយន្តនេះនៅមានមេរៀនជីវិតជាច្រើនទៀតដែលអាចរៀនសូត្របានផងដែរ។

១. ទទួលយកអ្នកដទៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mulan ជាមនុស្សស្រីម្នាក់ដែលជាគម្រូក្នុងការរាប់អានមនុស្សទូទៅ។ មិនថា  Yao មានកាយវិការច្រងេងច្រងាងយ៉ាងណា ក៏នាងបង្ហាញនូវការរាប់អានចំពោះពួកគេដោយស្មោះ។ Mulan មានចិត្តល្អប្រពៃចំពោះមនុស្សគ្រប់គ្នាដែលខ្លួនជួប តែនាងមិនអនុញ្ញាតឱ្យនរណាម្នាក់មើលងាយនោះទេ។

២. ចាត់ទុកគ្រួសារជាទីមួយ

Mulan ជាកម្រូនៃកូនកត្តញ្ញូគ្រប់រូប។ វីរៈនារីម្នាក់នេះបានប្រថុយជីវិត ដោយបានចូលទៅក្នុងជួរកងទ័ពក្លែងខ្លួនជាបុរសដើម្បីជំនួសឪពុក ព្រោះចង់ជួយសង្គ្រោះជីវិតគាត់។ នាងដឹងថា ខ្លួននឹងរងការពិន័យចំពោះការបំពានច្បាប់ដោយអាចផ្តន្ទាទោសដល់ស្លាប់ ប៉ុន្តែនាងនៅតែរំលងច្បាប់នោះដដែល។ ការលះបង់និងភាពក្លាហានដែលមិនចេះរាថយរបស់ Mulan បានធ្វើឲ្យឪពុករបស់នាងរួចរស់ជិវិត និងមានសុខភាពល្អឡើងវិញ។

៣. អ្នករឹងមាំជាងអ្វីដែលអ្នកដឹង

តាមពិតទៅ មនុស្សម្នាក់ៗសុទ្ធតែមានកម្លាំងពិសេសក្នុងការប្រឈមនឹងបញ្ហាឬគ្រោះថ្នាក់នានា។ នៅពេល Mulan ហៀបនឹងបោះបង់ចោលលែងចង់តស៊ូអ្វីទាំងអស់ នាងបានរកឃើញថា ខ្លួនអាចជួយជីវិតរបស់មេទ័ព ហើយក្លាយជាអ្នកចម្បាំងដែលមានជំនាញម្នាក់នៅក្នុងជំរុំ។ នាងបង្ហាញប្រាប់យើងថា ការប្តេជ្ញាចិត្តនិងការតស៊ូគឺជាគន្លឹះនៃភាពជោគជ័យទាំងឡាយ។

៤. ធ្វើតាមបេះដូងជានិច្ច

គ្មានអ្វីធ្វើបានល្អ ជាងការធ្វើតាមបេះដូងរបស់ខ្លួនទេ។ Mulan បង្រៀនយើងឱ្យឈប់គិតពីអ្វីដែលមិនអាចទៅរួច  ព្រោះយើងម្នាក់ៗគឺជាអ្នកទទួលខុសត្រូវលើវាសនាផ្ទាល់ខ្លួន ហើយក៏ជាអ្នកទទួលខុសត្រូវចំពោះខ្លួនឯង ដើម្បីឲ្យខ្លួនឯងទទួលសុភមង្គល។

៥. ភេទមិនមែនជាបញ្ហាចោទ

មិនថាអ្នកជាមនុស្សប្រុសឬស្រីទេ អ្នកអាចធ្វើកិច្ចការដូចគ្នាឲ្យជោគជ័យបាន។ Mulan បង្រៀនយើងឲ្យមើលទៅហួសពីអ្វីដែលយើងឃើញ ដោយរំឭកយើងថា តួនាទីយេនឌ័រមិនមែនជាបញ្ហារារាំងក្នុងសម្រេចគោលដៅនោះឡើយ ប៉ុន្តែការដែលមិនសម្រេចអ្វីមួយនោះដោយសារការបដិសេធរបស់សង្គមចំពោះតួនាទីស្ត្រីទៅវិញទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ odyssey

ចុចអាន៖ ព្រះនាង ៦ អង្គក្នុងភាពយន្ត​របស់​ Disney ​បានបង្រៀនរឿង ៦ យ៉ាងដល់អ្នកទស្សនា

ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម