Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ អ៊ុយក្រែន មួយចំហៀងប្រទេសពេញចិត្តឲ្យលោក Zelensky បន្ត​សឹកសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រជាពលរដ្ឋអ៊ុយក្រែនលើសមួយចំហៀងប្រទេស ពោលប្រមាណ ៧០ ភាគរយពេញចិត្តឲ្យលោកប្រធានាធិបតី Volodymyr Zelensky នៅការពារប្រតិបត្តិការលុកលុយ ក៏ដូចជាបន្តសឹកសង្គ្រាមជាមួយរុស្ស៊ីដើម្បីវាយដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញ ប៉ុន្តែមានតែ ៣ ភាគរយប៉ុណ្ណោះដែលជឿជាក់ថា អ៊ុយក្រែននឹងទទួលបានទង់ជ័យក្នុងភ្លើងសង្គ្រាមដែលអូសបន្លាយពេល ២ ឆ្នាំមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការស្ទង់មតិពលរដ្ឋនៅទូទាំងប្រទេសអ៊ុយក្រែនដែលមានអាយុ ១៨ ឆ្នាំឡើងទៅប្រមាណ ១,០០០ នាក់ពីសំណាក់ទូរទស្សន៍ជប៉ុន NHK និងអង្គការស្រាវជ្រាវ Rating Group ដែលមានមូលដ្ឋាននៅទីក្រុងកៀវបានឲ្យដឹងថា ៥១ ភាគរយ​ជឿជាក់​ថា អ៊ុយក្រែនជិតឈានដល់ជ័យជម្នះលើសមរភូមិប្រយុទ្ធ ប៉ុន្តែ ៣ ភាគរយគិតថា អ៊ុយក្រែនអស់ទឹកមាត់លេបទៅហើយ ។

ចំណែក ៣០ ភាគរយបានលើកឡើងថា អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានការណ៍ទាល់ច្រក ហើយ ១២ ភាគរយគិតថា ជ័យជម្នះរបស់អ៊ុយក្រែនហាក់ហៅលែងឮ និងលិចបាត់បន្តិចម្ដងៗហើយ ដោយសារអ្នកចម្បាំងទីក្រុងកៀវកំពុងខ្វះគ្រាប់កាំភ្លើងធំ ក៏ដូចជាកម្លាំងទ័ពថ្មី ព្រោះតែសភាអាមេរិកមិនទាន់ដកជំនួយថ្មីចេញពីហោប៉ៅរួចនៅឡើយ ។

ទន្ទឹមនោះ នៅពេលសួរថាតើពលរដ្ឋអ៊ុយក្រែនដាក់ជោគវាសនាអ្វីខ្លះទៅលើរដ្ឋាភិបាលរបស់ពួកគេ? ៥៥ ភាគរយឆ្លើយថា ប្រជាជនអ៊ុយក្រែនចង់ឃើញតំបន់ព្រំដែនដូចជា គ្រីមៀ និង Donbass វិលត្រឡប់ដូចសភាពដើមនៅឆ្នាំ ១៩៩១ វិញ មិនមែនធ្លាក់ចូលកណ្ដាប់ដៃរុស្ស៊ីដូចនៅពេលនេះនោះទេ ។

ស្របពេលជាមួយគ្នានេះ ១៣ ភាគរយបាននិយាយថា ពួកគេក៏ចង់ឲ្យព្រំដែនអ៊ុយក្រែនមានសុខសន្តិភាពដូចកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ពោលមួយថ្ងៃ មុនផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ី ខណៈ ២៤ ភាគរយចង់ឲ្យបញ្ឈប់ការសង្គ្រឺតប្រយុទ្ធដាក់គ្នា ហើយចាប់ផ្តើមកិច្ចចរចារកសន្តិភាពជូនជាតិមាតុភូមិ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

Soldiers walk amid destroyed Russian tanks in Bucha, in the outskirts of Kyiv, Ukraine, Sunday, April 3, 2022. Ukrainian troops are finding brutalized bodies and widespread destruction in the suburbs of Kyiv, sparking new calls for a war crimes investigation and sanctions against Russia. (AP Photo/Rodrigo Abd)

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី កំពុងរៀបផែនការថ្មីវាយសង្គ្រុបលើ អ៊ុយក្រែន តែម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម