អាជីព
យុវជនម្នាក់ មានឆន្ទៈខ្ពស់ច្នៃប្រឌិត ស្ពាន់ ប្រាក់ ទង់ដែង ចេញជារូបរាង មកុដ និងគ្រឿងអលង្ការ ផ្សេងៗ
យុវជន ហុង ឈាងហួត មានឆន្ទៈខ្ពស់ក្នុងការច្នៃប្រឌិត ស្ពាន់ ប្រាក់ និងទង់ដែង ទៅជាមកុដ និងគ្រឿងអលង្ការផ្សេងៗ មានរចនាបថខ្មែរចេញពីមូលដ្ឋានគ្រឹះ នៃរបស់វប្បធម៌ខ្មែរ នៅតាមចម្លាក់ប្រាសាទនានា និងឯកសារផ្សេងៗទៀត ដែលដូនតាបានចារឹកទុកបន្សល់ស្នាដៃមកដល់បច្ចុប្បន្ននេះ។
យុវជន ហុង ឈាងហួត អនុប្រធានក្រុមការងារភួងមាល័យបាយសីខ្មែរ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកមានជំនាញរចនាប្រភេទ ស្ពាន់ ប្រាក់ និងទង់ដង់ដែង ទៅជា មកុដ និងគ្រឿងអលង្ការ ទាំងអស់នេះ ដោយសារការស្រឡាញ់ និងចំណង់ចំណូលចិត្តរបស់លោកផ្ទាល់។ ម្យ៉ាងវិញទៀត ក៏ដោយសារតែមានឈាមជ័រជាអ្នកកែច្នែគ្រឿងអលង្ការ ដែលបន្សល់ទុកតាំងពីជំនាន់ម្ដាយឪពុករបស់លោកមកម្ល៉េះផងនោះ។ យុវជន ហុង ឈាងហួត បានបន្ថែមទៀតថា តាមពិតទៅ លោកគ្រាន់តែជាដុកទ័រព្យាបាលជំងឺទូទៅតែប៉ុណ្ណោះ ប៉ុន្ដែដោយសារក្រុមគ្រួសារ បងប្អូនរបស់លោកសុទ្ធតែមានជំនាញផ្នែកច្នៃប្រឌិតគ្រឿងអលង្ការ ទើបធ្វើឱ្យលោកចាប់យកជំនាញច្នៃប្រឌិតគ្រឿងអលង្ការដែលធ្វើចេញពីស្ពាន់ ប្រាក់ និងទង់ដែងនេះ នៅពេលដែលលោកទំនេរពីការងារជាគ្រូពេទ្យផងដែរ។
យុវជន ហុង ឈាងហួត សង្កត់ធ្ងន់ថា នៅពីក្រោយការងារដែលជាជំនាញទី២ នេះ លោកអាចធ្វើវាដោយស្ទាត់ជំនាញបានក៏ដោយសារការបណ្ដុះបណ្ដាលចេញពី គ្រួសារផ្ទាល់ និង រៀមច្បង សាស្រ្ដាចារ្យ ដែលបានជួយបង្ហាត់បង្រៀនរូបលោក ឱ្យមានជំនាញច្នៃប្រឌិតគ្រឿងអលង្ការ យ៉ាងពិតប្រាកដមួយនេះ។ យុវជនរូបនេះ បន្តទៀតថា រាល់ស្នាដៃដែលបានបង្កើតឡើងទាំងអស់នេះ រូបលោក និងក្រុមការងារ សុទ្ធតែបានប្រជុំ និងឆ្លងយោបល់ពីសំណាក់ លោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យ ដែលមានជំនាញទៅលើផ្នែករចនា និងផ្នែករបាំបុរាណ ទើបសម្រេចចេញជារូបរាង មកុដ និង គ្រឿងអលង្ការ ផ្សេងៗ សម្រាប់ឱ្យសិល្បករ នាដការីរបាំបុរាណ បានគ្រងមកុដ និងគ្រឿងអលង្ការ ទាំងនេះ ដើម្បីសម្ដែងក្នុងកម្មវិធីផ្សេងៗ។
យុវជន ហុង ឈាងហួត បានបញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ទោះបីមិនសូវមានទីផ្សារក្រៅស្រុកក៏ដោយ ក៏ប៉ុន្ដែស្នាដៃរបស់ក្រុមការងារ ភួងមាល័យ បាយសីខ្មែរ ត្រូវបានថ្នាក់ដឹកនាំ សិល្បករ នាដការី មិនថា របាំសហសម័យ និង របាំបុរាណ បានផ្ដល់កិត្តិយសឱ្យក្រុមការងាររបស់លោក បានច្នៃប្រឌិតស្នាដៃរបស់លោក ចេញជាមកុដ និងគ្រឿងអលង្ការ ផ្សេងៗ តុបតែងលម្អ សម្រាប់តួសម្ដែង ក្នុងកម្មវិធីថ្នាក់ជាតិធំៗ ដូចជា ៖ រាត្រីចងចាំ បុណ្យរលឹកគុណអង្គរ និងក្នុងកម្មវិធីសម្ដែងរឿង ព្រះបាទជ័យវរ្ម័នទី៧ ជាដើម៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា