Connect with us

ព័ត៌មានជាតិ

កម្ពុជា-ម៉ាឡេស៊ី​មានសក្ដានុពលខ្ពស់​លើការធ្វើពាណិជ្ជកម្ម​ប្រេងដូង និងអង្ករ

បានផុស

នៅ

លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​ក្នុងការធ្វើ​ពាណិជ្ជ​កម្ម ប្រេងដូង និងអង្ករ។ ហើយថា ក្រសួងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងយកវេទិកាគណៈ​កម្មការពាណិជ្ជកម្មរួម (JTC) ដើម្បីស្វែរកដំណោះស្រាយពាណិជ្ជកម្ម និងទេសចររវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើង ​នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងឱកាសសម្ដេចធិបតី​ទស្សនកិច្ចនៅម៉ាឡេស៊ី។

​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២៣ មានទំហំជាង ៦៣២ លានដុល្លារ កើនឡើងជិត ២ ភាគរយ ធៀបនឹងឆ្នាំ ២០២២។

ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីបានជាង ១០០ លានដុល្លារធ្លាក់ចុះជាង ៦ ភាគរយ ខណៈម៉ា​ឡេស៊ី​នាំចូលមកកម្ពុជា​មានទំហំជាង ៤៩០ លានដុល្លារកើនឡើង ១.៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម