Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបង្ហាញមុខក្រុមជនសង្ស័យ៤នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ធ្វើ​ការបង្ហាញមុខក្រុមជនសង្ស័យចំនួន​០៤នាក់ ដែលជាមុសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ដោយកម្លាំង​នគរបា​ល​ការិយាល័យ​នគរបាលព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យចំនួន៤នាក់នេះ គឺបង្ក្រាបបានក្នុងពីរករណីផ្សេងគ្នា ដោយករណីទី១ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់នៅចំណុចសួនច្បារណាហ្គាតែម្នាក់ឯង។ ចំណែកករណីទី២ ជនសង្ស័យ៣នាក់ជាមុខសញ្ញាឆក់កាបូបរបស់ជនជាតិចិន នៅចំណុចខាងមុខផ្សារទំនើបអ៉ីអន១ តាមបណ្ដោយផ្លូវព្រះសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្ទះសំណាក់ សួស្ដី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពីបញ្ចប់ការបង្ហាញមុខ ជន​សង្ស័យ​ទាំង​០៤នាក់ ក៏ត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចប​ន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

សហភាពអឺរ៉ុបប្តេជ្ញាផ្តល់ហិរញ្ញប្បទានក្នុងជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍កម្ពុជា

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ស្នើអ្នកដីជួលឱ្យកសិករកុំយកថ្លៃឈ្នួលថ្លៃពេក ព្រោះតម្លៃស្រូវអូអិមធ្លាក់ថ្លៃ មិនមែនតម្លៃល្អដូចមុន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ស្ត្រីបារាំងវ័យ៥៣ ឆ្នាំ លែងលះស្វាមីសេដ្ឋី​មករៀបការ Brad Pitt ក្លែងក្លាយ ចុងក្រោយចាញ់បោកលុយអស់៨៥ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ៩ នាទីutes មុន

អ្នកសិល្បៈ និងអ្នកមានធនធាន ស្រាក់ដៃគ្នាជួយប្រមូលទិញស្រូវពីកសិករ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងព័ត៌មានគ្រោងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ចុងខែនេះ ដើម្បីទប់ស្កាត់ការរាលដាលព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម