ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា បញ្ជាឲ្យចាត់តាំងមន្ត្រីជាបន្ទាន់ មកសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បានចេញបញ្ជាឲ្យក្រសួងធនធានធម្មជាតិនិងបរិស្ថាន ពន្លឿនការចាត់តាំងមន្ត្រី មកសហការជាមួយភាគីកម្ពុជា ក្នុងគណៈកម្មការចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃឆ្លងដែន។ នេះបើតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃអង្គារទី២៧ខែកុម្ភៈ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក សេដ្ឋា លើកឡើងថា ចំណុចក្តៅជាច្រើន ត្រូវបានរកឃើញនៅខាងភាគីកម្ពុជា ហើយក្រសួងការបរទេសថៃ ក៏បានរាយការណ៍អំពីអគ្គិភ័យទាំងនេះ មកកាន់រាជរដ្ឋាភិបាលកម្ពុជារួចហើយដែរ។
តាមការបញ្ជាក់ពីលោក សេដ្ឋា, ក្រសួងការបរទេសថៃ បានបញ្ជូនក្រុមមកជួបពិភាក្សាជាមួយកម្ពុជារួចទៅហើយ ដើម្បីបង្កើតមជ្ឈមណ្ឌលប្រយុទ្ធនឹងភ្លើងឆេះព្រៃរួមគ្នា។ ការបង្កើតមជ្ឈមណ្ឌលនេះ នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ សហការគ្នាជាផ្លូវការក្នុងការគ្រប់គ្រងអគ្គិភ័យ។
បច្ចុប្បន្ន ខេត្តមួយចំនួនក្នុងប្រទេសថៃ កំពុងរងគ្រោះដោយភ្លើងឆេះព្រៃ តួយ៉ាងគឺខេត្តឈៀងម៉ៃ ដែលស្រុកចំនួន៣នៃខេត្តនេះ កំពុងជួបប្រទះអគ្គិភ័យក្នុងផ្ទៃដីទំហំ៤៨០០ហិកតា។
ស្រុក Hot, Chomg Thong និង Mae Cham គឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ដោយភ្លើងនៅតែបន្តឆាបឆេះ និងមិនអាចទប់ស្កាត់បាន។ ពេលយប់ គេឃើញភ្លើងឆាបឆេះក្រហមពេញមេឃ ហើយពេលថ្ងៃ ផ្សែងយ៉ាងក្រាស់ បានគ្របដណ្តប់តំបន់នោះសឹងទាំងស្រុង។
លោក Thossapol Puan-udom អភិបាលរងខេត្តឈៀងម៉ៃ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើង កំពុងជួបការលំបាកដោយសារតែទីនោះជាតំបន់ភ្នំខ្ពស់ៗ និងអាកាសធាតុស្ងួតនិងក្តៅខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមរកឲ្យឃើញនូវមូលហេតុ នៃភ្លើងឆេះព្រៃទាំងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ ថា ការដោះលែងលោក ថាក់ស៊ីន គឺស្របច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា