ព័ត៌មានជាតិ
ក្រសួងសុខាភិបាល តៀមថ្នាំអាបេត ២០០តោន សេរ៉ូម ៦៤០០០ កំប្លោក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ នៅថ្ងៃទី២៧ខែកម្ភៈ នេះថា ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន ២០០តោន សេរ៉ូម៦៤០០០ កំប្លោក និងថ្នាំបាញ់សម្លាប់មូស ១ម៉ឺនលីត្រ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំ នៅឆ្នាំ២០២៤ នេះ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មានប្រសាសន៍បន្តថា ក្រសួងបានត្រៀមសារអប់រំ ពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុ អនឡាញ និងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹង ការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ដោយសារឆ្នាំនេះដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះចុងក្រោយនៅឆ្នាំ២០១៩។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មានករណីជំងឺគ្រុនឈាម ចំនួន ២,៦៣៤ ករណី មិនមានអ្នកស្លាប់មានការកើនឡើងជិត៤ដង នេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ២០២៣ ដែលមានចំនួន ៦៧៧ ករណីក្នុងនោះស្លាប់ ២ករណី។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម។ សម្រាប់ អាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវគ្រប់គ្រងសំបកកង់ទាំងនេះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលបណ្ដោលឱ្យមានការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា « សូមឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធការការការពាររបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ព្រោះថាក្រសួងមិនអាចមកសម្អាតបរិស្ថាននៅជុំវិញផ្ទះបងប្អូនជំនួសបងប្អូនបានទេ ដូចនេះសូមបងប្អូនសម្អាតទាំងអស់គ្នា ពិសេសកុំបោះចោលពាសវាលពាសកាលតាមផ្លូវសាធារណៈនូវសំបកកុំប៉ុងកាហ្វេ ចានស្នោរ ថង់ប្លាស្ទិក ព្រោះថាវត្ថុទាំងនោះជាវត្ថុអាចដក់ទឹកបានបង្កជាដង្កូវទឹកកកើតទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម»។
ជាចុងក្រោយ លោក វេជ្ជបណ្ឌិត បានណែនាំទៀតថាក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន ខណៈកុមារដែលស្លាប់កន្លងមកដោយសារការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា