Connect with us

ព័ត៌មានអន្ដរជាតិ

តាក់ស៊ីរ៉ូបូតនៅ ចិន ទទួលភ្លើងខៀវដឹកអ្នកដំណើរទៅព្រលានយន្តហោះ

បានផុស

នៅ

រដ្ឋបាល​ក្រុង​ប៉េកាំង​ប្រទេស​ចិន ថ្មី​ៗ​នេះ​បាន​អនុញ្ញាត​​ឲ្យ​​ក្រុមហ៊ុន​​ប្រតិបត្តិករ​​តាក់​ស៊ី​ស្វ័យ​ប្រវត្តិ​ ពោល​គឺ​​តាក់​ស៊ី​រ៉ូបូត​​បើក​ដោយ​ខ្លួន​ឯងចំនួន ២ ក្រុមហ៊ុន​ដឹកអ្នក​​​ដំណើរ​ទៅ​កាន់​ព្រលាន​យន្តហោះ​​អន្តរជាតិ Beijing Daxing ហើយ​នេះ​គឺជា​ជំហាន​ឆ្ពោះ​ទៅ​អនាគត​បច្ចេកវិទ្យា​​ដ៏​សំខាន់​នៃ​រដ្ឋ​ធានី​ប៉េកាំង​ និង​​ជា​ទីក្រុង​ដំបូង​គេ​លើ​ពិភព​លោក ដែល​អនុវត្តការ​ដឹកជញ្ជូន​អ្នក​ដំណើរដោយ​បច្ចេក​វិទ្យា​​គ្មាន​មនុស្ស​បើកទៅ​កាន់​ព្រលាន​យន្តហោះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​សារព័ត៌មាន China Daily និងអ្នក​ជំនាញ​​ផ្នែក​ឧស្សាហកម្ម​​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​​​តាក់​ស៊ី​​ស្វ័យប្រវត្តិ​​ចិន​​ទាំង​ពីរ​រួម​មាន ក្រុមហ៊ុន Baidu Inc និង​ក្រុម​ហ៊ុន​ Pony.AI ដែលនេះ​គឺ​ជា​​សមិទ្ធផល​ដ៏​សំខាន់​មួយ​នៃ​​​វិស័យ​ដឹក​ជញ្ជូន​ចិន ។ ពិសេស​នោះ​​គឺ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​​បញ្ញា​សប្បនិម្មិត​ (AI) ដែល​អាច​ជំរុញឲ្យ​មាន​អាជីវកម្ម​​ជា​ច្រើន​លូតទៅ​មុខ​​នៅ​លើ​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិ​បើក​បរ​ដោយ​ខ្លួន​​ឯង ​។

សម្រាប់​ការ​បើក​ភ្លើង​ខៀវ​​នេះទៀតសោត គឺ​អនុញ្ញាត​ដោយ​ការិយាល័យ​កណ្តាល​​​​រដ្ឋធានី​ប៉េកាំង​នៃ​តំបន់​បើក​បរ​ស្វ័យ​ប្រវត្តិ​ ដែល​​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​អាច​​​អនុវត្ត​សេវា​បើក​បរ​លើ​ផ្លូវ​ល្បឿន​លឿន ​​​៤០ ​គីឡូម៉ែត្រភ្ជាប់​តំបន់​ Yizhuang នៃ​ក្រុង​ប៉េកាំង​​ទៅ​កាន់​ព្រលាន​យន្តហោះ ក៏​ដូច​ជា​តំបន់​មួយ​ចំនួន​ដែល​បាន​រៀប​ចំ​រួច​​ក្នុង​តំបន់​ដដែ​ល​នោះ ​។

យ៉ាង​ណា​មិញ ដើម្បី​ធានា​ឲ្យ​បាន​​សុវត្ថិភាព​​ជា​ចម្បង​ជា​និច្ច ​រួមជាមួយលក្ខខណ្ឌអនុញ្ញាត​​ឲ្យ​ដឹក​អ្នក​ដំណើរ​បាន​ គឺ​តម្រូវ​ឲ្យ​មាន​​បុគ្គលិក​​ពិនិត្យ​ប្រចាំ​ការ​​ជាប់​នឹង​ចង្កូត​ឡាន និង​អាច​​គ្រប់​គ្រង​ស្ថាន​ការណ៍​ភ្លាម​ៗ​វិញ​បាន​ក្នុង​ករណីមាន​​អាសន្ន​បន្ទាន់​ណា​មួយ ​។

គួរ​រំឭក​ថា រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​​កាល​ពី​ដើម​ឆ្នាំ ​២០២៤​ នេះ ក៏​បាន​បង្ហាញ​នូវ​គម្រោង​ និង​ពង្រីក​នូវ​វិសាល​ភាព​បច្ចេកវិទ្យា​​កម្រិត​ខ្ពស់​​ផង​ដែរ​សម្រាប់​ឆ្នាំ​ ២០២៤ នេះផងដែរ ហើយក្នុង​​នោះ​វិស័យ​គន្លឹះ​រួម​មាន​ការ​អភិវឌ្ឍ​ទៅ​លើ​​បច្ចេក​វិទ្យា​បើក​បរ​ដឹក​ជញ្ជូន​ស្វ័យ​ប្រវត្តិ​​ដោយ​ខ្លួន​ឯង​ក្នុង​តំបន់​មួយ​ចំនួន បច្ចេកវិទ្យា​នៅ​​ស្ថានីយ៍​រថភ្លើង ព្រលាន​យន្តហោះ និង​តំបន់​ផ្លូវ​ក្នុង​ទី​ប្រជុំ​ជន​ទី​ក្រុង​ផង​ដែរ ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម