ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Airbus ចេញសុំទោសទេសចរ ចិន ក្រោយហាមមិនឲ្យឡើងយន្តហោះយោធា អាល្លឺម៉ង់
ភ្ញៀវទេសចរមកពីប្រទេសចិនអះអាងថា ពួកគេត្រូវបានហាមឃាត់មិនឲ្យជិះយន្តហោះយោធាអាល្លឺម៉ង់នៅឯការតាំងពិព័រណ៍យន្តហោះនាពេលថ្មីៗនេះដោយជំរុញឲ្យមានការសុំទោសពីក្រុមហ៊ុនផលិតយន្តហោះ Airbus ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី២៧ ខែកុម្ភៈ ។
រឿងហេតុនេះបានកើតឡើងនៅឯពិព័រណ៍អាកាសចរណ៍សិង្ហបុរី ដែលជាការតាំងពិព័រណ៌ពាណិជ្ជកម្ម និងអាកាសចរណ៍យោធាដ៏ធំបំផុតមួយក្នុងតំបន់ ។ ការអះអាងនេះបានផ្ទុះឡើងនៅលើបណ្តាញសង្គមរបស់ចិន ដែលបង្កឲ្យមានភាពចម្រូងចម្រាស ខណៈមន្ត្រីអាល្លឺម៉ង់ក៏មិនទាន់ធ្វើអត្ថាធិប្បាយលើរឿងនេះនៅឡើយនោះដែរ ។
យោងតាមវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថតដោយអ្នកសរសេរប្លុកជនជាតិចិនកាលពីចុងសប្តាហ៍កន្លងទៅ បង្ហាញពីស្ត្រីម្នាក់ជាបុគ្គលិក និងពាក់កាត Airbus បានសួរបុរសម្នាក់អំពីសញ្ជាតិរបស់គាត់ និងមិនអនុញ្ញាតិឲ្យចូលក្ក្នុងយន្តហោះដឹកជញ្ជូន Airbus A400M ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាល្លឺម៉ង់ Luftwaffe នោះទេ បន្ទាប់ពីបុរសនោះប្រាប់ថា គាត់ជាជនជាតិចិន ដោយសារតែការរឹតបន្តឹងលើផ្នែកយោធា ។
ទន្ទឹមនោះ ភ្ញៀវទេសចរចិនផ្សេងទៀតក៏បានអះអាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ផងដែរថា ពួកគេក៏មិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះនេះដូចគ្នា ។ ពួកគេបានស្តីបន្ទោសក្រុមហ៊ុន Airbus និងយោធាអាល្លឺម៉ង់ ខណៈអ្នកខ្លះបានដាក់ពាក្យបណ្តឹងជាផ្លូវការដោយចោទប្រកាន់ថាជាការរើសអើងប្រឆាំងនឹងប្រជាជនចិន ។
ទោះយ៉ាងណា ក្រុមហ៊ុន Airbus បានបដិសេធមិនធ្វើអត្ថាធិប្បាយលើវីដេអូនេះនោះទេ ប៉ុន្តែបានបង្ហោះសារសុំទោសនៅលើគណនី Weibo ផ្លូវការរបស់ខ្លួន ដោយនិយាយថា ក្រុមហ៊ុនបានទំនាក់ទំនង និងសម្របសម្រួលភ្លាមៗជាមួយភ្ញៀវទេសចរ និងក្រុមហ៊ុន Airbus ដើម្បីធានាថា យន្តហោះនេះបើកចំហសម្រាប់អ្នកទស្សនាទាំងអស់ និងបានសូមអភ័យទោសដោយស្មោះសម្រាប់ការរអាក់រអួលដែលបណ្តាលឲ្យមានរឿងហេតុនេះកើតឡើង ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus បានហៅយន្តហោះ A400M ជាយន្តហោះដឹកជញ្ជូនយោធាទំនើបបំផុតដែលមានសមត្ថភាពបញ្ជូនកងទ័ពដែលមិនមែនជាទាហានប្រុងជើងការនៅសមរភូមិតាមជើងហោះហើរខ្នាតតូច ក៏ដូចជាបញ្ជូនឧបករណ៍ធំៗទៅកាន់មូលដ្ឋាននានា ខណៈឧបទ្ទវហេតុនេះកើតឡើង ចំពេលដែលអឺរ៉ុបមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការចូលប្រើប្រាស់ណាមួយរបស់ចិនចំពោះបច្ចេកវិទ្យាយោធាលោកខាងលិច ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២២ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ