Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ តាមពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការងារអប់រំ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យសម្ដេចជាស៊ីម សន្ធរម៉ុក ដោយមានការចូលរួមពីសំណាក់ អភិបាលរងរាជធានីភ្នំពេញ ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះលទ្ធផល នៃការសិក្សារបស់សិស្សទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ហើយសង្ឃឹមថា វិទ្យាល័យនេះ នឹងសម្រេចបានស្តង់សាលារៀនគំរូ ក្រោមការចូលរួមចំណែកគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធរួមមាន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។

ដើម្បីឈានទៅសម្រេចគោលដៅប្រែក្លាយជាសាលារៀនគំរូ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចជា៖

– សាលារៀនត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍ និងបញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងការបង្រៀន និងរៀន ដោយសហការជាមួយវិទ្យាល័យជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។

– ពង្រឹងការរៀន និងបង្រៀនឱ្យប្រហាក់ប្រហែលនឹងសាលារៀនជំនាន់ថ្មី ពោលគឺ ៤១ម៉ោងសិក្សា/សប្តាហ៍។ ក្នុងករណីមិនអាចអនុវត្តការៀន និងបង្រៀនដោយផ្ទាល់បាន សូមពិនិត្យលទ្ធភាពបង្កើត និងដំណើរការក្លឹបសិក្សា ក៏ដូចជារៀបចំសកម្មភាពក្រៅម៉ោងសិក្សា តាមរយៈយន្តការក្រុមប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ ដោយធ្វើយ៉ាងណាឱ្យសិស្សចង់រៀនសូត្រ ខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងពេលប្រឡង។

– សហការជាមួយមជ្ឈមណ្ឌលសិក្សាឌីជីថល ដើម្បីបង្កើត និងដំណើរការកម្មវិធីសិក្សាបន្ថែមរួមមាន ភាសាអង់គ្លេស កុំព្យូទ័រ និងការជួសជុលកែលម្អអគារសិក្សាជាដើម។

– ពង្រឹង និងពង្រីកការរៀន និងបង្រៀនពេញមួយថ្ងៃ ដោយបន្ថែមម៉ោងសិក្សាមុខវិជ្ជា អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ព្រោះមុខវិជ្ជាទាំង៣នេះ ពាក់ព័ន្ធនឹងការវាយតម្លៃជាអន្តរជាតិ។ ជាមួយគ្នានេះ សាលារៀនត្រូវពង្រឹងការអនុវត្តតេស្តស្តង់ដាសម្រាប់សិស្សអាយុ ១៥ឆ្នាំ ដោយប្រើប្រាស់គំរូ តេស្ត PISA ដើម្បីឱ្យសិស្សានុសិស្សមានបទពិសោធន៍ក្នុងការអនុវត្តតេស្តជាអន្តរជាតិ។ ការអនុវត្តនេះ អាច ផ្តើមចេញពីសិស្សានុសិស្សដែលសិក្សាក្នុងថ្នាក់រៀនសហគមន៍។

– គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន ត្រូវពិភាក្សាជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីពង្រីកថ្នាក់រៀនសហគមន៍ នៅទូទាំងសាលា ដើម្បីជាមូលដ្ឋានក្នុងការប្រែក្លាយជាសាលារៀនគំរូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម