ព័ត៌មានជាតិ
២ថ្ងៃជាប់គ្នា សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ ៦ ទីតាំងនៅស្រុកឯកភ្នំ
បើតាមតាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបានពីលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៦ ខែកុម្ភ: មន្រ្តីជលផលបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំបានចំនួន ៦ ទីតាំង។
ទីតាំងទាំង ៦ មាននៅចំណុច ក្បាលក្របី ព្រែកត្រសក់ ពាមក្បាលតោល មាត់ពាមកោះដាច់ ក្រឡុកសារ៉ាយ និង កប់ជេស (មាត់ទន្លេ) ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការទាំង ២ ថ្ងៃ ដកហូតបានរបាំងសាច់អួនប្រវែង ៦៧០០ ម៉ែត្រ, បង្គោលចំនួន ១៦០០ ដើម ,ឡុកចំនួន ៣៧ គ្រឿង និងកូនត្រីចម្រុះចំនួន ១៤០ គីឡូក្រាម បានព្រលែងចូលបឹងធម្មជាតិវិញ។ បើតាមប្រជាសហគមន៍ ឃុំកោះជីវាំងនៃស្រុកឯកភ្នំ គឺជាគោលដៅប្រព្រឹត្តបទល្មើសនេសាទជាងបណ្តាឃុំផ្សេងទៀតជាប់ដែនបឹងទន្លេសាប។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានណែនាំឲ្យមន្ត្រីប្រចាំការនៅក្នុងស្រុកឯកភ្នំ ត្រូវពង្រឹងសមត្ថភាពនៅលើគោលដៅងាយរងគ្រោះដោយយកចិត្តទុកដាក់ និងត្រូវសហការជាមួយប្រជាសហគមន៍ រួមនិងប្រជានេសាទជាលក្ខណះគ្រួសារផង ដើម្បីជួយផ្តល់ព័ត៌មានពាក់ព័ន្ធនិងករណីបទល្មើសនេសាទ និងងាយស្រួលក្នុងការបង្ក្រាបឲ្យកាន់តែមានប្រសិទ្ធិភាព៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ