ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីក្រោមឱវាទ ត្រូវប្រកាន់យកគុណតម្លៃរួមមួយ គឺ “ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ”
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីក្រោមឱវាទក្រសួងទាំងអស់ ត្រូវប្រកាន់យកគុណតម្លៃរួមមួយ គឺ “ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ” ដើម្បីជំរុញឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើសេវាសុខាភិបាលបន្ថែមទៀត។
នៅក្នុងការធ្វើបាឋកថាស្ដីពី “ការរៀបចំសេវាសាធារណៈដោយផ្តោតលើតម្រូវការប្រជាពលរដ្ឋ” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្ត្រីក្រោមឱវាទក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២៧ កុម្ភៈ លោករដ្ឋមន្ត្រី ក៏បានលើកយកប្រធានបទ ការផ្តល់សេវាសាធារណៈ ដោយផ្តោតលើតម្រូវការប្រជាពលរដ្ឋដែលផ្តោតសំខាន់ឱ្យអ្នកផ្តល់សេវាសាធារណៈទាំងអស់ ជាពិសេសអ្នកផ្តល់សេវានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព យកចិត្តទុកដាក់រៀបចំសេវាសុខាភិបាល ឱ្យឆ្លើយតបតាមតម្រូវការរបស់ប្រជាជន និងរិះរកគ្រប់វិធីសាស្ត្រ ដើម្បីធ្វើឱ្យអ្នកមកប្រើប្រាស់សេវាទទួលបានបទពិសោធល្អ ពីសេវាសុខាភិបាលសាធារណៈ ដែលកត្តានេះ នឹងជំរុញប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើសេវាសុខាភិបាលបន្ថែមទៀត។
លើសពីនេះ លោករដ្ឋមន្ត្រី បានដាក់ចេញនូវគុណតម្លៃរួមមួយសម្រាប់ស្ថាប័នសុខាភិបាលទាំងមូល ត្រូវប្រកាន់យក គឺ “ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ”។ គុណតម្លៃនេះ ត្រូវបានមន្ត្រីក្រោមឱវាទទាំងអស់ ទទួលយក និងត្រៀមយកទៅអនុវត្តឱ្យទទួលបានជោគជ័យ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក