Connect with us

ជីវិតកម្សាន្ដ

ដេននី ក្វាន់ សោកស្តាយក្រោយ ព្រះកាយ ច័ន្ទ លាលែងពីតំណែង

បានផុស

នៅ

អតីត​តារា​សម្តែង​អ្នក​នាង ដេននី ក្វាន់ បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ចំពោះ​សមត្ថភាព​របស់​តារា​ស្រី​កញ្ញា ព្រះកាយ ច័ន្ទ ដែល​បាន​លាលែង​ពី​តំណែង​ម្ចាស់​មកុដ Miss Grand ភ្នំពេញ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ដេននី ក្វាន់ បាន​លើក​ឡើង​ថា ខ្ញុំ​ពិត​ជា​សោកស្តាយ​ចំពោះ​ការ​លាលែង​ពី​តំណែង​របស់​ប្អូន​ស្រីណាស់ ប្អូនស្រី​ជា​មនុស្ស​តស៊ូ​ព្យាយាម ប្អូនស្រី ស័ក្ដិសម នឹង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​​បំផុត​​ប្អូនស្រី​មាន​ទាំង​រូប​សម្បត្តិ​ស្រស់​ស្អាត ចំណេះ​ដឹង ​បទពិសោធន៍​មាន​ស្រាប់ ចរឹក​វិញ​មិន​បាច់​និយាយ​ទេ គឺ​ទន់ភ្លន់​មាន​ការ​គោរព​ល្អ​ណាស់។

ដេននី ក្វាន់ បាន​ន្ថែម​ថា​ ស៊ូៗ​ទោះ​ប្អូនមិនបានទៅប្រកួត ក៏មានបងប្អូន​ជា​ច្រើន​ស្រលាញ់ នឹង​គាំទ្រ​ប្អូន​ជានិច្ច​ ក្នុងនោះ​ក៏​មាន​បង​ម្នាក់​ដែរ​ ហើយប្អូនស្រីក៏​ជាគ្រូដ៏ល្អ​សម្រាប់​ក្មេងៗជាច្រើនទៀត។

គេចាំបានថា បន្ទាប់ពីឆ្លងកាត់​ការប្រឡងវគ្គ​ជម្រុះ​ជា​ច្រើននៅក្នុងកម្មវិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​ទី​បំផុត​ គឺ​រក​ឃើញ​ម្ចាស់​មកុដ Miss Grand ភ្នំពេញ២០២៤ បានទៅ លើបេក្ខភាពតារា​​សម្តែង​កញ្ញា ព្រះកាយ ច័ន្ទ ដែល​តំណាង​ខណ្ឌទួលគោក។ ប៉ុន្តែ​ក្រោយ​កាន់តំណែងនេះ​មិនទាន់បានប៉ុន្មាន​នាងក៏​បានប្រកាស​ដំណឹង​លាឈប់​ពី​តំណែង​ដោយ​គ្មានការសោកស្តាយឡើយ។

នៅលើផេកផ្លូវការរបស់ស្ថាប័ន Miss Grand Phnom Penh បានបញ្ជាក់ដែរថា សូមប្រកាស ជាផ្លូវការ​កញ្ញា ព្រះកាយ ច័ន្ សូម​លាលែង​ពីតំណែងពី Miss Grand Phnom Penដោយ​ហេតុ​ផល​ថា ខណៈ​ពេល​នេះ​កញ្ញា​នៅ​មិនទាន់​មាន​ពេល​វេលា​គ្រប់គ្រាន់ ព្រោះ​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​ត្រូវ​បំពេញ​ចាំបាច់។ តាមរយៈ​ដំណឹង​នេះ​ បាន​ធ្វើឲ្យ​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ការ​សោកស្តាយ​គ្រប់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួង​ការងារ​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​អន្តរក្រសួង ស្តី​ពី “​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​នៃ​ការធ្វើ​អធិការកិច្ច​អន្ដរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល​” នៅ​តាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ១ ម៉ោង មុន

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីថែរក្សាប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេ​របប​យោធាមីយ៉ាន់ម៉ា ជំរុញឱ្យកងកម្លាំង​​ប្រឆាំងរដ្ឋប្រហារបោះបង់ការតស៊ូនិងងាក​ចូលចរចា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម