Connect with us

ព័ត៌មានជាតិ

ពីប្រទេស​ម៉ាឡេស៊ី នាយករដ្ឋមន្រ្តី​​កម្ពុជា​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ធនាគារ Maybank គាំទ្រឧស្សាហកម្មអាហារហាឡាល់នៅកម្ពុជា

បានផុស

នៅ

នៅក្នុងជំនួប​ពិភាក្សាការងារជាមួយ​នាយកប្រតិបត្តិធនាគារ Maybank សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា។

ការ​លើកឡើង​របស់​សម្តេច​​ ខណៈ​ជួប​ពិភាក្សាការងារ​ជាមួយ​លោក Dato’ Khairussaleh Ramli ប្រធាននិងជានាយកប្រតិបត្តិធនាគារ Maybank ក្នុង​ដំណើរទស្សនកិច្ច​នៅប្រទេស​ម៉ាឡេស៊ីកាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី​​បាន​គូស​បញ្ជាក់ថា ធនាគារជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ។

នៅ​ចំពោះមុខលោក Dato’ Khairussaleh Ramli សម្តេចធិបតី​ក៏​បានជំរុញ​ឱ្យធនាគារសហការជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បី​បង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់​ៗ​មួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។

ពាក់ព័ន្ធ​វិស័យ​ហិរញ្ញវត្ថុ ​សម្ដេចធិបតីបានលើកទឹកចិត្ត​ឲ្យ​ធនាគារបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់​តែសំខាន់បន្ថែមទៀតជាសសៃឈាម និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។

ជាមួយ​​គ្នានេះ ក្នុង​ជំនួប​ជាមួយ​ប្រធាននិងនាយកប្រតិបត្តិធនាគារ Maybank សម្តេចធិបតីក៏​បានវាយតម្លៃខ្ពស់ចំពោះធនាគារ Maybank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម