កីឡា
កម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិ FIFA Series មាន២០ប្រទេសចូលរួម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចូលរួមប្រកួតមិត្តភាពអន្តរជាតិ FIFA Series ដែលមានប្រទេសចំនួន២០ចូលរួមនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី១៨ ដល់ទី២៦ ខែមីនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិ FIFA Series រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ដើម្បីផ្តល់ឱកាសឲ្យក្រុមជម្រើសជាតិនានាដែលកម្របានជួបគ្នាដើម្បីសាកល្បងសមត្ថភាព ពង្រឹងសមត្ថភាព និងបទពិសោធ។
តាមការគ្រោងទុក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងមានការប្រកួត៣លើកគឺប៉ះក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រមកពីទ្វីបអាហ្វ្រិក, ប៉ះក្រុមក្រុមជម្រើសជាតិហ្គីយ៉ានមកពីទ្វីបអាមេរិកខាងត្បូង និងប៉ះក្រុមជម្រើសជាតិកាប់វែរ មកពីតំបន់អាហ្វ្រិកខាងលិច។

ការរៀបចំឲ្យកម្ពុជាទទួលបានឱកាសចូលរួមប្រកួតនេះឡើង បន្ទាប់ពីក្រុមកម្ពុជាធ្វើមិនបានល្អក្នុងយុទ្ធនាការជម្រុះជើងឯកពិភពលោកដោយបានធ្លាក់តាំងពីជុំដំបូង និងពានរង្វាន់អន្តរជាតិផ្សេងៗទៀតដែលធ្វើឲ្យកម្ពុជាគ្មានកម្មវិធីប្រកួតអន្តរជាតិ។
នេះជាលើកដំបូងដែលហើយក្នុងរយៈពេលជាង៥០ឆ្នាំដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមកពីទ្វីបផ្សេងពោលគឺមិនមែនជាក្រុមស្ថិតនៅក្នុងទ្វីបអាស៊ី៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ