ព័ត៌មានជាតិ
កម្ពុជា នឹងមិនខ្វះសាច់សត្វផ្គត់ផ្គង់ឡើយ ទោះបីផ្អាកនាំចូលសាច់បង្កក ៦ខែ ក៏ដោយ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់ឱ្យដឹងថា ប្រទេសកម្ពុជា នឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះឡើយ បើទោះបីជា រាជរដ្ឋាភិបាល សម្រេចក្នុងការផ្អាកសាច់បង្កក មិនអនុញ្ញាឱ្យនាំនាំចូលមកកម្ពុជា រយៈពេល៦ខែ ក៏ដោយ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ដឹងថា បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការនាំចូលសាច់បង្កក ចូលមកកម្ពុជារយៈពេល៦ខែ ពោលគឺចាប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះក៏ដោយ ក៏កម្ពុជានឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះដែរ។
លោក បន្តថា មូលហេតុដែលកម្ពុជាមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារ នេះក៏ដោយសារតែ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយជំរុញ និងលើកទឹកចិត្ត ដល់ប្រជាកសិករ ក៏ដូចជា អ្នកចិញ្ចឹមសត្វ ទាំងអស់ បង្កើនការចិញ្ចឹមសត្វរបស់ខ្លួនឱ្យបានល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នាពេលខាងមុខនេះ។

លោក ស្រ៊ុន ពៅ បានបន្ថែមទៀតថា កន្លងមក កម្ពុជាមិនដែលខ្វះខាតសាច់សត្វ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នោះទេ ផ្ទុយទៅវិញ កម្ពុជាក៏បាននាំចេញសាច់សត្វចិញ្ចឹមទៅក្រៅប្រទេស ផងដែរ។
លោក ស្រ៊ុន ពៅ ក៏បានអំពាវនាដល់ប្រជាកសិករ អ្នកចិញ្ចឹមសត្វ សូមកុំបាក់ទឹកចិត្ត ទោះបីជាកន្លងមកការចិញ្ចឹមសត្វត្រូវខាតបង់ខ្លះក៏ដោយ ប៉ុន្ដែសូមប្រឹងប្រែងបន្តទៀត ដើម្បីជំរុញដល់វិស័យការចិញ្ចឹមសត្វ នៅកម្ពុជា និងជួយឱ្យសេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើន បន្តទៅទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ៕
អត្ថបទ ៖ សួស សិត


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក