ព័ត៌មានជាតិ
អ្នកជំនាញអប់រំ គាំទ្រអ្នកប្រើបណ្ដាញសង្គម សរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ លើកតម្កើងភាសាជាតិ
អ្នកជំនាញផ្នែកវិស័យអប់រំ បង្ហាញនូវការគាំទ្រចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមសរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរនៅលើបណ្ដាញរបស់ខ្លួនបានត្រឹមត្រូវ ដើម្បីលើកតម្កើងភាសាជាតិ។
ថ្មីៗ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងធ្វើការណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្ដាញផ្សព្វផ្សាយ បណ្ដាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍បណ្ដុះស្មារតីស្រលាញ់ និងថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៨ កុម្ភៈ នេះថា ការដែលក្រសួងចេញលិខិតនេះពិតជាត្រឹមត្រូវ។ ទោះជាយ៉ាងណា ដើម្បីឱ្យលិខិតណែនាំនោះយកទៅអនុវត្តបាន គួរតែមានការណែនាំលម្អិតបន្តទៅទៀតថា តើត្រូវមានវិធីសាស្ត្រដូចម្ដេចបន្តទៅទៀត ដើម្បីឱ្យការណែនាំនេះ កាន់តែទទួលបានជោគជ័យបន្ថែមទៀត។
លោកបានបន្តថា «ពីមុនមានការធ្លាក់ចុះខ្លាំង ដោយអ្នកសិក្សាលែងសូវខ្វាយខ្វល់ពីការសរសេរស្របតាមវេយ្យាករណ៍ ឬមិនស្រប, សរសេរឃ្លាប្រយោគចប់មិនដឹងថាមានន័យដូចម្ដេច ឬស្របទៅនឹងគំនិតដែលខ្លួនចង់បាន ឬមិនស្រប ឬស្របទៅនឹងអ្នកអានចង់បាន ឬសរសេរចប់មិនដឹងចង់មានន័យថាម៉េច រួចបង្ខំអ្នកអានទៅអានភាសាបរទេសអែបមកជាមួយជាដើម, ការមុនយកចិត្តទុកដាក់លើអក្ខរាវិរុទ្ធ, ការមិនផ្ចង់តួអក្សរធ្វើឱ្យតួអក្សរបត់បែនតាមចិត្ត, ការអានមិនចេញ, ការបញ្ចេញសូរសំឡេងចំតួអក្សរ ឬចេញសំឡេងភាសាបរទេស ជាដើម។ល។»។
លោកបានបន្តទៀតថា យ៉ាងណាក៏ដោយបច្ចុប្បន្ននៅលើបណ្ដាញផ្សព្វផ្សាយ បណ្ដាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ហាក់បីដូចជាការសរសេរស្របតាមវេយ្យាករណ៍ល្អជាងមុន ទាំងខ្លឹមសារ អត្ថន័យ អត្ថរូប អត្ថរស អក្ខរាវិរុទ្ធ, ការផ្ចង់តួអក្សរ, ការបញ្ចេញសូរសំឡេង ។ល។ ការអានទៀតសោត ក៏មានការលើកដាក់ ដកឃ្លា ខ័ណ្ឌ និងចំតួអក្សរ ជាដើម។ ហេតុនេះហើយ ទើប ក្រសួងអប់រំ យុវជន និងកីឡា ចេញលិខិតណែនាំបន្ថែមទៀត។
ចំណែកលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងដែរថា «ការចេញសេចក្ដីណែនាំរបស់ក្រសួងនេះ តាមពិតជារឿងល្អនៅក្នុងការសរសេរជាភាសាជាតិ សរសេរហ្នឹងកុំគ្រាន់តែជាការសរសេរសរសេរឱ្យត្រូវថែមទៀត។ ភាសាជាតិយើងបើយើងមិនស្រលាញ់ តើឱ្យនរណាជាអ្នកស្រលាញ់។ អីចឹងដើម្បីបណ្ដុះឱ្យភាសានឹងមានលក្ខណៈទូលំទូលាយ ក្មេងគ្រប់រូប ឬអ្នកប្រើប្រាស់បណ្ដាញសង្គម អាចសរសេរបានដោយងាយស្រួល វាពាក់ព័ន្ធជាមួយនឹងក្រសួងអប់រំ ដោយសារក្រសួងអប់រំ ជាមេបា ជាអ្នកដែលធ្វើការបណ្ដុះបណ្ដាលភាសាជាតិ»។
លោកបានលើកជាយោបល់ថា ជារួមគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ គួរតែយកចិត្តទុកដាក់ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិរបស់យើងចាប់ផ្តល់យកចិត្តទុកដាក់បង្ហាត់បង្រៀនក្មេងចាប់តាំងពីកម្រិតថ្នាក់ទី ១ ដែលគាត់ស្គាល់ពីសូរសៀងសូរស័ព្ទការសរសេរពាក្យភាសាខ្មែរឱ្យបានត្រឹមត្រូវ។
លោកបានបន្តទៀតថា «ឥឡូវនេះ បើយើងយកមកកែបណ្ដាជនទូទៅដែលប្រើហ្វេសប៊ុក ពេលខ្លះវាពិបាក និងហួសពេលទៅហើយ។ អ្នកខ្លះមិនបានយកចិត្តទុកដាក់រៀនពីក្មេង អីចឹងការសរសេរភាសា ការបម្រែបម្រួលភាសា អត់បានយល់ស៊ីជម្រៅទេ ដល់អីចឹងពេលសរសេរទៅវាខុសដូចជាពាក្យឱ្យខ្លះសរសេរអោយនៅឡើយ។ អីចឹងចូលរួមលើកតម្កើងភាសាជាតិទាំងអស់គ្នាទៅ ដើម្បីឱ្យភាសាជាតិយើងទូលំទូលាយនៅស្រុកគេ ពិសេសប្រទេសថៃ គេសរសេរភាសាគេក្នុងបណ្ដាញហ្វេសប៊ុក គេមិនសូវប្រើភាសាអង់គ្លេសទេ។ អីចឹងហើយបានជាហ្គោហ្គលត្រេនស្លេត ព្យាយាមដើម្បីធ្វើហ្គោហ្គលត្រេនស្លេតហ្នឹង ឱ្យទៅជាភាសាអង់គ្លេស ដើម្បីអាចឱ្យអ្នកផ្សេងអាចចង់មើលខ្លឹមសារ ឬ ពាក្យពេចន៍ដែលប្រជាជន នៃជាតិសាសន៍នីមួយៗ សរសេរ គេប្រើហ្គោហ្គលត្រេនស្លេត ទៅគេអាចយល់បានហើយ»។
លោកបានលើកទឹកចិត្តបណ្ដាជន ពិសេសលោកគ្រូ អ្នកគ្រូ គណៈនាយកមន្ត្រីរាជការផ្សេងៗ សូមយកចិត្តទុកដាក់ ហើយប្រែក្លាយការសរសេរឃែបសិននៅក្នុងបណ្ដាញសង្គមជាភាសាអង់គ្លេស ទៅជាភាសាជាតិរបស់យើងវិញ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ