ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន ផ្ដល់គ្រឿងឥស្សរិយយសដល់បុគ្គលឆ្នើមកម្ពុជា
បុគ្គលឆ្នើមរបស់កម្ពុជាម្នាក់ ត្រូវបានរដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់គ្រឿងឥស្សរិយយស សម្រាប់រដូវស្លឹកឈើជ្រុះ ឆ្នាំ២០២០ ។
ក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ទីស្ដីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះ អ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស ដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់ការចូលរួមចំណែកក្នុងកិច្ចការសាធារណៈ ជាតិ និងសមិទ្ធផល ដ៏លេចធ្លោក្នុងវិស័យផ្សេងៗទៀត ក្នុងសង្គម។
ស្ថានទូតជប៉ុន បានឲ្យដឹងថា លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្ត្រាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្ដូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។
ស្ថានទូតជប៉ុន បានលើកឡើងដែរថា លោក បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលមន្ត្រីការទូតរបស់ស្ថានទូតជប៉ុន ដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្ដល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឱ្យមន្ត្រីទាំងនោះ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។
យ៉ាងណាក៏ដោយ ស្ថានទូតជប៉ុន នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទប្រគល់នៅឡើយទេ ប៉ុន្តែបានអះអាងថា ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ