Connect with us

KPT+

ហេតុផលមួយចំនួនដែលខែកុម្ភៈមានថ្ងៃទី២៩ ក្នុងពេល ៤ ឆ្នាំម្ដង

បានផុស

នៅ

ច្បាស់ណាស់មនុស្ស​ជា​ច្រើន​​នឹងមាន​ចម្ងល់​អំពី​ខែ​កុម្ភៈ​​ដែល​មាន​ថ្ងៃ​​លើស​​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី ​២៩ នៅរៀង​រាល់​ ៤ ​ឆ្នាំ​ម្ដង ។ ដូច្នេះដើម្បី​ស្រាយ​ចម្ងល់​ខាង​លើ​នេះ សារព័ត៌មាន​អង់គ្លេស Telegraph ​ក៏​​បាន​​បង្ហាញ​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វី​បាន​ជា​មាន​​ឆ្នាំ​បង្គ្រប់​?

ឆ្នាំ​បង្គ្រប់​ ឬ Leap Year ដែល​​វា​ជា​​ថ្ងៃ​​បន្ថែម​​​នៃ​ចុង​ខែ​​កុម្ភៈរៀង​រាល់​​​​ ៤ ​ឆ្នាំ​ម្ដងនោះ គឺ​​​​ផ្អែក​លើ​ប្រតិទិន​នៃ​​ប្រព័ន្ធ​​​ព្រះអាទិត្យ​​ ​ពោលខុស​ប្លែក​​ពី​ប្រតិទិន​នៃ​បែប​​គ្រិស្តសាសនា ឬ​ហៅ​ថា​ប្រតិទិន​​​លោក​ខាង​លិច ។

គន្លង​​​​​​នៃ​ផែន​ដី​វិល ​១​ ជុំ​​​ពេញ​ព្រះ​អាទិត្យ គឺ​ប្រើ​ពេល​សរុប​ពិត​ប្រាកដ ៣៦៥.២៤២២​ ថ្ងៃ ប៉ុន្តែ​​សម្រាប់ប្រតិទិន​​​លោក​ខាង​លិច គឺ​ប្រើ​​​ពេល​ត្រឹម​​ ៣៦៥​ ថ្ងៃគត់ប៉ុណ្ណោះ ។ ដូច​នេះ​​ឆ្នាំ​បង្គ្រប់ គឺ​ជា​ការ​បន្ថែម​ដែល​​ធ្វើ​ឲ្យ​​ពេល​វេលា ម៉ោង​ និង​ប្រតិទិនសព្វ​ថ្ងៃ ស្រប​ទៅ​​ជា​មួយ​​​ថេរវេលា​គន្លង​ផែនដី និង​​រដូវ​កាល​របស់​វា ។

ហេតុ​អ្វី​ថ្ងៃ​បន្ថែម​ ចំ​ខែ​កុម្ភៈ?

រាល់​ខែ​​​ដទៃ​ទៀតនៅ​ក្នុង​ប្រតិទិន​អធិរាជ​រ៉ូម៉ាំង Julius Caesar មាន​ ៣០ ឬ​ ៣១ ​ថ្ងៃ ប៉ុន្តែ​​ចំពោះ​ខែកុម្ភៈ​​​​គឺ​មិន​មាននោះទេ ដោយ​សារ​​តែ​​ការ​កាត់​ចោល​​​​​​​​ដោយ​​អធិរាជ​​រ៉ូម៉ាំង Caesar Augustus ។

ក្នុង​​សម័យ​​អធិរាជ​ Julius Caesar ខែ​កុម្ភៈ​មាន ៣០ ​ថ្ងៃ និង​​មាន​ខែ​មួយ​យក​ព្រះនាមតាម​​​ទ្រង់គឺ July ជាខែ​កក្កដា មាន ​៣១ ​ថ្ងៃ​ ចំណែក​​​ August ខែ​សីហា មាន​តែ​ ២៩​ ថ្ងៃ ។

ប៉ុន្តែនៅ​ពេល ​Caesar Augustus ក្លាយ​ជា​អធិរាជ​ ទ្រង់​​បាន​បន្ថែម​​ ២ ​ថ្ងៃ​ក្នុង​ខែ​របស់​ទ្រង់ ធ្វើ​ឲ្យ​ខែសីហា​ និង​ខែ​ កក្កដា​​មាន​ចំនួន ៣១ ​ថ្ងៃ​ស្មើ​គ្នា ហើយដោយ​សារ​តែការដកចុះថែមឡើង និង​ជម្លោះ​បន្ថែម​ថ្ងៃ​​ក្នុង​ខែ​របស់​អធិរាជ​ទាំង​ពីរ​អង្គនេះហើយទើបធ្វើ​ឲ្យ​ខែ​កុម្ភៈ​​បាត់​បង់​ថ្ងៃទៅវិញ ។

ឆ្នាំ​បង្គ្រប់​ គឺ​មិន​មាន​រៀង​រាល់ ​៤ ​ឆ្នាំ​ម្ដង​រហូត​​​ទេ ​បើ​ផ្អែក​តាម​បច្ចេកទេស

ឆ្នាំ​ ២០០០ គឺ​ជា​ឆ្នាំ​បង្គ្រប់ ចំណែកឯ​ឆ្នាំ ១៧០០ ១៨០០ និង ១៩០០ មិន​មែន​ជា​ឆ្នាំ​បង្គ្រប់ទេ ។ ឆ្នាំ​បង្គ្រប់ ឬ Leap Year ក្នុង​ន័យ​បច្ចេកទេស​ មាន​ជា​រៀង​រាល់​ឆ្នាំដែល​អាច​ចែក​ដាច់នឹងលេខ ​៤ លើក​លែង​តែ​ឆ្នាំ​ណាដែល​អាច​ចែក​​បាន​ទាំង​លេខ​ ៤ និង​លេខ​ ១០០ ​និង​មិន​អាច​ចែក​នឹង​ ៤០០ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២១ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២០ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម